ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…

6 Videos


ស្របពេលដែលរឿងរ៉ាងរបស់អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកសារព័ត៌មានម្នាក់កាន់តែឡើងកម្តៅ នៅមុននេះបន្តិចអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារមួយយ៉ាងវែងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រៀបរាប់ខ្លឹមសារឱ្យដឹងយ៉ាងពិស្ដារទាក់ទងនឹងរឿងរ៉ាវកន្លងមកប្រាប់ដល់មហាជនអ្នកគាំទ្រ។ ក្នុងសារនោះគឺអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីចេតនាចង់ប្តឹងបកចំពោះអ្នកសរសេរព័ត៌មានមួយរូបដែលសរសេរបំភ្លៃការពិតពីអ្នកនាងដែរ ពីបទបរិហារកេរ្តិ៍ និង សរសេរព័ត៌មានបំភ្លៃការពិត ។

P9

ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…

ចង់ដឹងច្បាស់ថាអ្នកនាង ម៉េង កែវពេជ្ជតា និយាយអ្វីខ្លះ?

ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…

សូមអានខ្លឹមសារដើមដែលអ្នកនាងសរសេររៀបរាប់លើបណ្តាញសង្គមទាំងអស់គ្នាដូចខាងក្រោម ៖

«លើកនេះក៏វែងដែរបងប្អូន សូមអធ្យាស្រ័យ សូមអរគុណទាំងអស់គ្នា ដើម្បីល្ខោនខោលខ្មែរ ដើម្បីវប្បធម៌ខ្មែរ ! នេះជាសាររបស់ខ្ញុំដែលបាននិយាយទៅកាន់សិស្ស និស្សិត និង ភ្ញៀវកិត្តិយសនាឱកាសចូលរួមពិធីមនុស្សធម៌ឈ្មោះ “តន្ត្រីដើម្បីល្ខោនខោល” នៅសាលារចនានាថ្ងៃអាទិត្យ ទី ១៩.០៦.២០១៦ កន្លងទៅ ក្នុងន័យបង្កើនទឹកចិត្តកូនខ្មែរឱ្យស្រឡាញ់ និង តស៊ូ រក្សាការពារវប្បធម៌ជាតិខ្លួនកុំដាក់ដៃចុះ ។ ប៉ុន្តែមនុស្សអាក្រក់បានបំភ្លៃពាក្យខ្ញុំ ឱ្យគោក្លាយជាក្របី ក្របីក្លាយជាក្រពើ ។ តែខ្ញុំមិនបានប្តឹងផ្តល់ទេព្រោះយោគយល់ដល់មនុស្សស្គាល់គ្នា ហើយខ្ញុំគោរពតាមសំណូមពរបងប្អូនទស្សនិកជន តាំងពីថ្ងៃនោះរហូតដល់ថ្ងៃនេះ ។ ខ្ញុំបានយកផ្លូវអហោសិកម្មឱ្យអ្នកសារពត៌មានម្នាក់នោះតាំងពីលើកទីមួយ តែគេមិនបានភ្ញាក់ខ្លួនបែរជាគំរាមប្តឹងផ្តល់ខ្ញុំទៀត ។ ក្រោយមកខ្ញុំក៏បង្ហោះសារក្នុងន័យទុកផ្លូវឱ្យគេដើរ តែគេបែរជាលើកយកឈ្មោះសមាគមសិល្បៈករខ្មែរ និង ក្រសួងវប្បធម៌មកសម្លុតខ្ញុំបន្ថែម និង បានបំផុសការយល់ច្រឡំស្ទើរគ្រប់មជ្ឈដ្ឋានឱ្យគេមើលមកខ្ញុំអាក្រក់និយាយស្តីកោងកាច អសីលធម៌ និង ជាអ្នកខុសទៅវិញ ។ ខ្ញុំចង់សួរថា តើរវាងពាក្យដែលអ្នកព័ត៌មាននិយាយចោទខ្ញុំ និង បានលើកយករឿងគ្រួសារចាស់ខ្ញុំមកសរសេរហែកហួរដោយប្រើពាក្យអសីលធម៌ហើយហៅឈ្មោះគាត់ចំៗ រួចយកផ្សាយជាសាធារណៈនោះ បើប្រៀបធៀបនឹងពាក្យខ្ញុំឆ្លើយទៅវិញ តើមួយណាខុសច្បាប់ ហើយមួយណាអសីលធម៌ជាង ?? តើក្នុងនាមជាខ្មែរ តែគេបែរជាសរសេរខាំខ្មែរដូចគ្នា មិនលើកលែងសូម្បីក្នុងពិធីមនុស្សធម៌ ហើយក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទៀត ខ្ញុំចង់សួរអ្នកទាំងអស់គ្នាថា តើត្រឹមត្រូវដែរឬទេ ? គេធ្វើបែបនេះមានសីលធម៌ទេ ? ដើម្បីអ្វីទៅ ? តើទង្វើបែបនេះបញ្ជាក់ថាគាត់ស្រឡាញ់វប្បធម៌ ឬ ចង់បំផ្លាញវប្បធម៌ បំផ្លាញអ្នកសិល្បៈខ្មែរ ? ពេលនោះអ្នកព័ត៌មានរូបនោះក៏គាត់ដឹងថាគាត់ខុស ហើយអាចរងការប្តឹងផ្តល់បាន ដូច្នេះហើយគាត់ក៏បង្វែរសាច់រឿងទៅជាលើកយកការចោទរបស់នារីសិចស៊ីម្នាក់ចង់ប្តឹងខ្ញុំទៅវិញ គួរឱ្យហួសចិត្តទេ ? តើភាពត្រឹមត្រូវនៅឯណា ? តើនេះឬដែលហៅថា ធ្វើល្អបានល្អនោះ ??? បងប្អូន ពុកម៉ែ ពូមីង ជាទីគោរព ! ខ្ញុំបានទុកពេលឱ្យគេម្តងហើយ ម្តងទៀត ដើម្បីឱ្យគេកែប្រែព័ត៌មាន និង សូមទោសខ្ញុំ មិនមែនទុកពេលឱ្យគេផ្លាស់ប្តូរសាច់រឿងឱ្យមហាជនភ្លេចកំហុសដ៏ធំធេងរបស់គេ រួចគេបែរមកខាំខ្ញុំយ៉ាងនេះទេ ។ ប៉ុន្តែមាសសុទ្ធមិនខ្លាចភ្លើង ! បើគេចង់ប្តឹងខ្ញុំ ខ្ញុំរីករាយស្វាគមន៍ ប៉ែន្តែខ្ញុំក៏ត្រូវប្តឹងលោក ផាត់ ដារារ័ត្ន ឬ ផាត់ តារារត្ន័ ឬ ផាត់ តារារដ្ឋ (ឈ្មោះក្នុងគណនី Facebook Dara Rath) ដែលជាអ្នកសរសេរព័ត៌ឱ្យ Post News វិញដែរ ពីបទបរិហារកេរ្តិ៍ និង បំភ្លៃការពិត ដើម្បីទាមទារយកភាពស្អាតស្អំខ្ញុំមកវិញ ព្រោះខ្ញុំមានសាក្សី និង ភស្តុតាងគ្រប់គ្រាន់ ។ ថ្ងៃនេះនាងខ្ញុំសូមធ្វើការសំណូមពរដល់ក្រសួងព័ត៌មាន និង ស្ថាប័នពាក់ព័ន្ធ សូមលោកមេត្តាត្រួតពិនិត្យ និង ជួយផ្តល់យុត្តិធម៌ឱ្យនាងខ្ញុំក្នុងនាមជាជនរងគ្រោះផង មិនមែនជាការចង់ចាញ់ឈ្នះទេ ប៉ុន្តែនាងខ្ញុំធ្វើដើម្បីចង់បានភាពត្រឹមត្រូវ និង កិត្តិយសរបស់នាងខ្ញុំដែលត្រូវពួកគេយកទៅជាន់ឈ្លីឱ្យត្រឡប់មកល្អដូចដើមប៉ុណ្ណោះ ។ គោរពអរគុណ និង ជូនពរដល់ឯកឧត្តម ព្រមទាំងលោកជំទាវ មានសុខភាពល្អ និង ជ័យជំនះគ្រប់ភារកិច្ច ។ អរគុណដល់បងប្អូន ពុកម៉ែ ពូមីង និង មិត្តដែលយល់ពីអារម្មណ៍នារីកំព្រាម្នាក់ដែលតែងតែត្រូវគេតាមព្យាបាទជារៀងរហូតមក ដើម្បីបំបាក់ប្រជាប្រិយភាព ។ សង្ឃឹមថាការជួយជាមតិយោបល់ល្អៗពីសំណាក់បងប្អូន គឺជាកម្លាំងចិត្តនិង ជួយឱ្យយុត្តិធម៌កើតមានសម្រាប់នាងខ្ញុំ ។ អរគុណនូវការអាន តាមដាន និង កម្លាំងចិត្តពីទស្សនិកជន»សាកល

ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…
ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…
ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…
ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…
ម៉េង កែវពេជ្ជតា ថា​នឹង​ប្តឹង​អ្នកសារព័ត៌មាន​ម្នាក់​ពីបទ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត