Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​

6 Videos


បន្ទាប់ពីចូលរោងការនៅឆ្នាំ ២០១៤ គេសង្កេតឃើញថា តារាសម្តែងស្រីល្បីឈ្មោះ Ariel Lin នៅតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ រហូតមានវេលាតែបន្តិចបន្តួចសម្រាប់ស្វាមី ។

P9

Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​

ទោះជាយ៉ាងណាក្តី យោងតាមសារព័ត៌មាន គេបានដឹងថា កាលពីពេលថ្មីៗនេះ នាង Ariel ក៏បានទៅទទួលទានអាហារពេលល្ងាចជាមួយនឹងឪពុកក្មេកក្នុងភោជនីយដ្ឋានល្បីមួយ ។ ថ្វីបើនាងពាក់ម៉ាសបិទមុខក្តី នាងនៅតែត្រូវអ្នកគាំទ្រចំណាំបានដដែល ហើយពួកគេទាំងនោះក៏បានសុំនាងថតរូបទុកជាអនុស្សាវរីយ៍ដែរ ។ ពិតណាស់ នាង Ariel ក៏បានយល់ព្រមពួកគេ និង ថែមទាំងដោះម៉ាសទុក ដើម្បីថតរូបជាមួយគ្នា ដែលនៅពេលនោះ ឪពុកក្មេកនាងនៅឈរចាំដោយស្ងៀមស្ងាត់ ។ នៅពេលដែលនាងដើរចេញទៅ គេសង្កេតឃើញថា នាងតែងតែយកដៃអង្អែលពោះនាងម្តងជាពីរដង ដែលធ្វើឲ្យគេសង្ស័យថា នាងប្រហែលជាមានដំណឹងល្អប្រាប់អ្នកគាំទ្រឆាប់ៗនេះហើយ ។

Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​

ក្រោយពេលដែលរឿងនេះត្រូវបានចែកចាយពេញបណ្តាញសង្គម គេមិនទាន់ឃើញនាង Ariel ចេញមុខបកស្រាយនៅឡើយទេ មានតែត្រូវរង់ចាំមើលទាំងអស់គ្នា ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​
Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​
Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​
Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​
Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​
Ariel Lin ត្រូវ​អ្នកគាំទ្រ​សង្ស័យថា​មាន​ផ្ទៃពោះ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត