ការ​ទទួលទាន​ទឹក​ពេល​មិន​ទាន់​ញ៉ាំ​អាហារ​មាន​ប្រយោជន៍​អ្វីខ្លះ​?

ការ​ទទួលទាន​ទឹក​ពេល​មិន​ទាន់​ញ៉ាំ​អាហារ​មាន​ប្រយោជន៍​អ្វីខ្លះ​?

វាគឺជាវិធីសាស្ត្រដ៏ពេញនិយមមួយនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះក្នុងការផឹកទឹកភ្លាមៗក្រោយពីភ្ញាក់ពីដេកជារៀងរាល់ព្រឹក។ លើសពីនេះទៅទៀត ការធ្វើតេស្តតាម បែបវិទ្យាសាស្ត្រក៏បានអះអាងអំពីតម្លៃរបស់វាដែរ។ សម្រាប់ជំងឺចាស់ៗ និងជំងឺធ្ងន់ធ្ងរ ព្រមទាំងជំងឺសម័យទំនើប ការព្យាបាលដោយការប្រើទឹកត្រូវបានសង្គមវេជ្ជសាស្ត្រជនជាតិជប៉ុនរកឃើញយ៉ាងជោគជ័យក្នុងការព្យាបាលជាដាច់ ១០០ភាគរយទៅលើជំងឺដូចខាងក្រោមនេះ៖ វិធីសាស្ត្រក្នុងការព្យាបាល

១, នៅពេលអ្នកភ្ញាក់ពីដេកនៅពេលព្រឹក ព្រមទាំងមុនដុសធ្មេញ ចូរផឹកទឹកអោយបានមួយកែវ ១៦០មីលីលីត្រចំនួន ៤កែវ។

២, ចូរដុស និងសម្អាតធ្មេញ ប៉ុន្តែមិនត្រូវញ៉ាំអាហារ ឬផឹកអ្វីទាំងអស់រយៈពេល ៤៥នាទី។

៣, រយៈពេល ៤៥នាទីក្រោយ អ្នកប្រហែលជាអាចញ៉ាំ និងផឹកដូចធម្មតាបាន។

៤, រយៈពេល ១៥នាទីក្រោយពីញ៉ាំអាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់ និងអាហារពេលយប់រួច មិនត្រូវញ៉ាំ ឬផឹកអ្វីទាំងអស់រយៈពេល ២ម៉ោង។

៥, ចំពោះអ្នកដែលចាស់ៗ ឬឈឺ និងមិនអាចញ៉ាំទឹកបាន ៤កែវប្រហែលជាអាចចាប់ផ្តើមបានតាមរយៈការញ៉ាំតិចៗ និងបង្កើនចំនួនបន្តិចម្តងៗរហូតដល់ ៤កែវក្នុងមួយថ្ងៃ។

៦, វិធីសាស្ត្រនៃការព្យាបាលខាងលើនេះនឹងអាចព្យាបាលជំងឺ និងស្ថានភាពផ្សេងៗទៀតបាន ដើម្បីទទួលបានជីវិតដ៏មានសុខភាពល្អ។ ខាងក្រោមនេះគឺជាចំនួនថ្ងៃនៃការព្យាបាល, គ្រប់គ្រង, ឬកាត់បន្ថយអាការៈជំងឺសំខាន់ៗ៖1. សម្ពាធឈាមឡើងខ្ពស់ (រយៈពេល ៣០ថ្ងៃ)2. បញ្ហាក្រពះ(រយៈពេល ១០ថ្ងៃ)3. ជំងឺទឹកនោមផ្អែម (រយៈពេល ៣០ថ្ងៃ)4. ទល់លាមក (រយៈពេល ១០ថ្ងៃ)5. ជំងឺមហារីក (រយៈពេល ១៨០ថ្ងៃ)6. ជំងឺរបេង (រយៈពេល ៩០ថ្ងៃ)7. អ្នកជំងឺរលាកសន្លាក់គួរតែធ្វើទៅតាមវិធីសាស្ត្រខាងលើនេះតែ ៣ថ្ងៃបានហើយក្នុងមួយសប្តាហ៍ដំបូង ហើយចាប់ពីសប្តាហ៍ទីពីរទៅគួរតែធ្វើជារៀងរាល់ថ្ងៃ។

ការព្យាបាលមួយនេះមិនមានផលរំខានអ្វីទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលចាប់ផ្តើមប្រើវិធីព្យាបាលមួយនេះអ្នកប្រហែលជាត្រូវនោមច្រើនបន្តិច។ វាគឺជារឿងល្អទេបើសិនជាយើងបន្តិធ្វើបែបនេះ អោយក្លាយទៅជាទម្លាប់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង។ ចូរផឹកទឹក និងធ្វើអោយខ្លួនឯងមានសុខភាពល្អរហូត។ ចំពោះប្រជាជនចិន និងជប៉ុនពួកគេតែងផឹកទឹកតែក្តៅពេលបាយ ហើយក៏មិនផឹកទឹកត្រជាក់ដែរ។ វាប្រហែលជាដល់ពេលដែលយើងត្រូវសម្របខ្លួនទៅតាមទម្លាប់ផឹកទឹករបស់ពួកគេហើយ។ សម្រាប់អ្នកដែលចូលចិត្តផឹកទឹកត្រជាក់ អត្ថបទមួយនេះប្រហែលជាអ្នកអាចយកទៅអនុវត្តបានហើយ។ យកល្អគួរតែផឹកទឹកត្រជាក់មួយពេកក្រោយពេលបាយមួយពេល។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកត្រជាក់នឹងនឹងធ្វើអោយសារធាតុដែលមានជាតិប្រេងទៅជារឹងដែលអ្នកទើបតែញ៉ាំរួច។ វានឹងបន្ថយការរំលាយអាហារ។ នៅពេលកាកសំណល់មួយនេះមានប្រតិកម្មជាមួយអាស៊ីត វានឹងបំបែក និងត្រូវបានពោះវៀនបឺតស្រូបបានលឿនជាអាហារដែលរឹងៗផ្សេងៗទៀត៕

ប្រភព៖ iknow

  • ការ​ទទួលទាន​ទឹក​ពេល​មិន​ទាន់​ញ៉ាំ​អាហារ​មាន​ប្រយោជន៍​អ្វីខ្លះ​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាព
Tags: