សាសា បង្ហាញ​សាច់​ទ្រលុក​ទ្រលន់ និង​ម៉ូដ​សក់​ថ្មី?

ខានជួបយូរ កញ្ញា ឯក សុជាតា ហៅ សាសា មានសុខនិងទុក្ខយ៉ាងណាដែរ? តាមទំនងមើលទៅ សុខ​សប្បាយ​ណាស់។ ចុះ​រូបថត​បង្ហាញ ពីសាច់ឈាមទ្រលុកទ្រលន់ និងធ្វើម៉ូដសក់ថ្មី យ៉ាងពិសេសនោះ យ៉ាង​ម៉េច​ដែរ? មិនមែន​ជារូបថត​របស់​នាង​ទេ។
សាសា បង្ហាញ​សាច់​ទ្រលុក​ទ្រលន់ និង​ម៉ូដ​សក់​ថ្មី?

រូបថតដែលកញ្ញា ឯក សុជាតា បង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាង។ (រូបថតហ្វេសប៊ុក)

តាមពិតទៅ កញ្ញា ឯក សុជាតា ហៅ សាសា ដែលទទួលបានភាពល្បីល្បាញខ្លាំង ដល់កម្រិតពិភពលោក ព្រោះ​​រឿងវាយតប់ជាមួយឧកញ៉ា ប៊ុន នោះ មិនសូវជាមានដំណឹងអ្វីថ្មី ជម្រាបជូនប្រិយមិត្ត ជាពិសេសអ្នក​ដែល​ធ្លាប់គាំទ្រនាងឡើយ នៅក្នុងពេលថ្មីៗនេះ។ តែនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ស្រាប់តែគេឃើញនាង បាន​បង្ហោះ​រូបថត នៅក្នុងបន្ទប់ទឹករបស់ស្ត្រីម្នាក់ ដែលបានបិទមុខជិត ពាក់មួក និងមាន​ស្លៀក​ត្រឹម​តែ​អាវ-ខោ​ក្នុង​ប៉ុណ្ណោះ។

រូបភាពស្លៀកខ្លី បង្ហាញសាច់ដ៏ទ្រលុកទ្រលន់នេះ ត្រូវបានកញ្ញា សាសា បង្ហោះជាលើកដំបូង នៅលើគណនី​ហ្វេសប៊ុក​របស់នាង ហើយត្រូវបានសារព័ត៌មាន ក្នុងស្រុកមួយចំនួន យកទៅចុះផ្សាយបន្តថា ជារូបភាព​របស់​នាង បង្ហាញ​ស្តាយ៍ (Style) ថ្មី។ ខាងក្រោមនេះ ជារូបភាពបង្ហោះដំបូង៖

សាសា បង្ហាញ​សាច់​ទ្រលុក​ទ្រលន់ និង​ម៉ូដ​សក់​ថ្មី?

តែអតីតតារាទូរទស្សន៍ មិនបានទុកឲ្យព័ត៌មាននេះ បែកសាយបន្តទៀតទេ ទើបបង្ហោះរូបថតនេះមកជាថ្មី ប៉ុន្តែ​លើកនេះមិន​មាន​ការ​បិតបាំងមុខមាត់ទេ ដែលធ្វើឲ្យអ្នកផងយល់ថា រូបនេះ មិនមែនជារូបរបស់នាងទេ។ កញ្ញា សាសា បាន​ពន្យល់​ថា រូបថតនេះ ត្រូវបានប្រិយមិត្តរបស់នាង​ ផ្ញើរមកឲ្យនាង តាមសារជាលក្ខណៈឯកជន ហើយ​​ទាំង​​អស់​គ្នា នរណាៗ​ក៏​គេ​យល់ថា ស្ត្រីរូបស្អាតនៅក្នុងរូបថត មានមុខមាត់ប្រហាក់ប្រហែល ទៅនឹងមុខ​មាត់​​របស់​​នាង​នោះ​ដែរ។

សាសា បានចំអកឲ្យក្រុមសារព័ត៌មាននោះថា៖ «តោះលេងហ្គេម (Game) ឬទេ មិត្តៗទាំងអស់គ្នា? ព័ត៌មាន​ចេញ​ទៀត​ហេីយ សប្បាយទេតើ! អ្នកដឹងបានដឹង!»។ បន្ទាប់មកទៀត នាងបានតបទៅប្រិយមិត្តម្នាក់ ដែល​សរសេរ​ដាក់​វាចាថា «ទាក់ទាញ់យ៉ាងនេះ អាណិតអ្នកតាមដានបងណាស់» យ៉ាងដូច្នេះ៖ «តែអ្នកតាមដានខ្លះ គាត់អត់បានគិតទេ ពេលឃេីញភ្លាម ក៏ជេរបងភ្លែតហ្មង»៕

» រូបភាពបង្ហោះលើកទីពីរ៖

សាសា បង្ហាញ​សាច់​ទ្រលុក​ទ្រលន់ និង​ម៉ូដ​សក់​ថ្មី?