អាហារ​ដែល​ធ្វើ​ឱ្យ​ឃ្លាន​កាន់​តែ​ខ្លាំង

អាហារ​ដែល​ធ្វើ​ឱ្យ​ឃ្លាន​កាន់​តែ​ខ្លាំង

ខាងក្រោមនេះ ជាបណ្តាអាហារដែលធ្វើឱ្យឃ្លានកាន់តែខ្លាំង៖

១.ទំពារស្ករកៅស៊ូ ទម្លាប់អាក្រក់នេះ បង្ករឱ្យមានទឹកអាស៊ីតក្រពះ ដូច្នេះទឹកមាត់ត្រូវបានផលិត ហើយធ្វើដំណើរទៅកាន់ក្រពះ ធ្វើឱ្យវាច្រឡំថាមានអាហារត្រូវរំលាយ ធ្វើឱ្យអ្នកកាន់តែឃ្លាន។

២.ទឹកសូដា វាមិនត្រឹមផ្តល់ផលអាក្រក់ដល់សុខភាពប៉ុណ្ណោះទេ វាក៏អាចធ្វើអោយអ្នកកាន់តែឃ្លាន ដោយសារតែមានជាតិគីមីធ្វើឱ្យផ្អែមមានក្នុងទឹកសូដានោះ។

៣.ទឹកសេរ៉ូពោត វាប៉ះពាល់ដល់មេតាបូលីសក្នុងខ្លួន ធ្វើអោយអ្នកមិនអាចឈប់បរិភោគបាន។ វាធ្វើអោយចលនានៃរាងកាយដែលធ្វើអោយអ្នកដឹង ថាអ្នកឆ្អែត ឬនៅថយចុះ ដូច្នេះអ្នកមិនដឹងខ្លួនថាខ្លួនឯងឆ្អែត ឬនៅទេ។

៤.អាហារពេលល្ងាចកក អាហារទាំងនេះមិនមានកាឡូរីគ្រប់គ្រាន់ ឬប្រូតេអ៊ីនដើម្បីអោយអ្នកឆ្អែតទេ ហើយវានឹងធ្វើអោយឃ្លានថែម។

៥.នំដុត ស្ករស និងម្សៅសម្រាប់ធ្វើនំដុត មិនមានជាតិសរសៃ ឬប្រូតេអ៊ីនទេ ហើយវាត្រូវបានខ្ចប់ជាមួយស្ករសទៀតផង វានឹងធ្វើឱ្យអ្នកកាន់តែឃ្លាន ជាងមុនទៅទៀត៕

ប្រភព៖ iknow

  • អាហារ​ដែល​ធ្វើ​ឱ្យ​ឃ្លាន​កាន់​តែ​ខ្លាំង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាព
Tags: