គុណ​ប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ផ្លែ​ត្របែក

គុណ​ប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ផ្លែ​ត្របែក

ផ្លែត្របែកគឺជាផ្លែឈើដែលគេ និយមពិសាបំផុតនៅក្នុងប៉ែកអាស៊ីនៃពិភពលោក ដោយហេតុថាវាសម្បូរទៅដោយវីតាមីនច្រើនយ៉ាងជួយដល់សុខភាពមនុស្ស។ ជាងនេះទៅទៀត វាក៏ជាផ្លែឈើដែល មានរសជាតិជូរអែមឆ្ងាញ់គួរឲ្យចូលចិត្តពិសាសម្រាប់មនុស្សគ្រប់វ័យផងដែរ។យោងតាមគេហទំព័រ healthyeatingfact.com បានបង្ហាញថាផ្លែត្របែកមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ដោយវាផ្តល់ជាជំនួយដល់សុខភាពស្បែក សុខភាពរាងកាយ ទប់ស្កាត់ការពារជំងឺផ្សេងៗ ព្រោះវាមានវីតាមីនមួយចំនួន ដូចជា វីតាមីនC វីតាមីន B, A ,កាល់ស្យូម, ហ្វូសហ្វ័ ,ធាតុដែក និងប៉ិចទីន (Pectin)។

ផ្លែត្របែកមានសារធាតុសរសៃខ្ពស់ ដែលល្អក្នុងការជួយដល់ប្រព័ន្ធរំលាយអាហារ កម្ចាត់ធាតុកខ្វក់ផ្សេងៗដែលនៅដក់ជាប់ក្នុងពោះវៀន។ចំណែកឯគេហទំព័រ organicfacts.net ក៏បានបញ្ជាក់ផងដែរថា ត្របែកមានប្រយោជន៍ចំពោះសុខភាពរាងកាយទាំងស្លឹក និងផ្លែរបស់វា។ គុណប្រយោជន៍នៃត្របែកដែលបានបង្ហាញនោះរួមមាន៖ការព្យាបាលជំងឺរាគរូស ឬរាគមួល(ដោយបុកចំរាញ់យកទឹកក្នុងស្លឹកមកលាយនឹងទឹកស្អាតឬទឹកឆ្អិនពិសា) រោគទល់លាមក(សម្អាតពោះវៀន) និងជំងឺក្អក ឬផ្តាសាយ ។ ការជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់(កាត់បន្ថយខូឡេស្តេរ៉ូល)។

ជួយសម្រកទម្ងន់ គ្រប់គ្រងបញ្ហាទឹកនោមផ្អែម ការពារក្រពេញប្រូស្តាត(ក្រពេញមេជីវិតឈ្មោល)និងជួយថែរក្សាស្បែកឲ្យមានសំណើមស្រស់ស្អាតក្មេងខ្ចី ព្រោះវាសម្បូរទៅដោយវីតាមីនA,B,C និងប៉ូតាស្យូមដែលអាចជួយកម្ចាត់ជាតិកខ្វក់ និងទប់ស្កាត់ភាពចាស់ជ្រីវជ្រួញជាដើម។ដូច្នេះ ដើម្បីសុខភាពសម្រស់ សុខភាពរាងកាយ និងការកាត់បន្ថយ ក៏ដូចជាការពារជំងឺដង្កាត់ផ្សេងៗ លោកអ្នកគួរតែអនុវត្តពិសាទឹកផ្លែត្របែក ឬទឹកស្លឹករបស់វាឲ្យបានញឹកញាប់ ព្រោះវាមានភាពងាយស្រួលផង ថែមទាំងមិនសូវចំណាយលុយកាក់ច្រើនផង៕

ប្រភព៖ iknow

  • គុណ​ប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ផ្លែ​ត្របែក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាព
Tags: