ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ និង​បក្ខពួក​២​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​បក្ខពួក​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម ត្រូវ​បាន​កម្លាំង​ការិយាល័យ​ក​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ចាប់ខ្លួន នៅ​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហៅ​ពេទ្យ​១៧៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​បក្ខពួក​២​នាក់​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​តាមដាន ស្រាវជ្រាវ​យូរណាស់​មក​ហើយ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​នៅ​រសៀល​នេះ​តែ​ម្ដង ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រមាណ​២​គីឡូក្រាម និង​រថយន្ដ​សាំ​យ៉ុ​ង​មួយ​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-7039​។ ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ទាំងនេះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ហើយ​បាន​បញ្ជូន​ខ្លូ​ន​នៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕