ការពារ​ជាតិ​ ឈ្នះ​ ស៊ីម៉ាក់ ៣-០ ឡើង​ផ្តាច់​ព្រ័ត្រ​ Hun Sen Cup ជួប​ ស្វាយរៀង

ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​​ ពាន​រង្វាន់ Hun Sen Cup 2016​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់)​ដោយ​លទ្ធផល​ ៣-០​ ក្នុង​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នា​ល្ងាច​នេះ។

 

ការពារ​ជាតិ​ ឈ្នះ​ ស៊ីម៉ាក់ ៣-០ ឡើង​ផ្តាច់​ព្រ័ត្រ​ Hun Sen Cup ជួប​ ស្វាយរៀង

 ក្រសួង​ការពារ​ជាតិ

 

ការ​ប្រកួត​ក្នុង​​តង់​ទី​មួយ ក្រុម​ទាំង​ពីរ​មិន​អាច​​រក​គ្រាប់​បាល់ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ដោយ​បញ្ចប់​៤៥​នាទី ០-០។ ចំពោះ​ការ​ប្រកួត​តង់​ទី​ពីរ ក្រសួង​ការពារ​ជាតិ​រក​គ្រាប់​បាល់​នាំ​មុខ ៣​គ្រាប់​​​ដោយ​កីឡាករ ឈិន ឈឿន ២​គ្រាប់ (នាទី​៤៦ និង ៧៩)​ ហើយ​​​​​​មួយ​គ្រាប់​ទៀត​​​រក​បាន​ដោយ​ កែ វណ្ណៈ នៅ​នាទី​៦៨។

 

ការពារ​ជាតិ​ ឈ្នះ​ ស៊ីម៉ាក់ ៣-០ ឡើង​ផ្តាច់​ព្រ័ត្រ​ Hun Sen Cup ជួប​ ស្វាយរៀង

មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា

 

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ​ថ្ងៃ​សៅរ៍ ទី​២ កក្កដា ២០១៦
យក​លេខ​៣៖ ភ្នំពេញ​ក្រោន vs មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា
យក​លេខ​១៖ ព្រះ​ខ័នរាជ​ស្វាយរៀង vs ក្រសួង​ការពារ​ជាតិ

 

អត្ថបទ៖ ជាន ចាន់រ៉ា