ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក

6 Videos


អ្នកនាង ខាត់ សុឃីម ជាតារាចម្រៀង និង កំប្លែងមួយដួងដែលមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ន។ ថ្វីត្បិតតែជីវិតរបស់អ្នកនាងរស់នៅក្នុងភាពស្រណុកសុខស្រួលហើយក្តី ក៏អ្នកនាងមិនដែលបំភ្លេចជីវភាពកាលអតីតកាលនោះដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ថ្មីៗនេះអ្នកនាងបានទម្លាយពីខ្សែជីវិតតស៊ូរបស់លោកឪពុករបស់ខ្លួនប្រាប់ទៅកាន់ទស្សនិកជន ។

P9

ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក

ជាមួយគ្នានេះដែរអ្នកនាងបានបង្ហោះរូបថតមួយសន្លឹក ព្រមជាមួយសារយ៉ាងវែងអន្លាយមួយនៅលើគណនីហ្វេសប៊ុក បង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានទៅលើលោកឪពុករបស់ខ្លួនដែលមានការតស៊ូពុះពាររាល់ការលំបាកមិនខ្លាចការនឿយហត់ ទោះបីត្រូវផ្លាស់ប្តូរពីមុខរបរមួយទៅមុខរបរមួយទៀត ក្នុងគោលបំណងតែម្យ៉ាងគឺរកថវិកាមកផ្គត់ផ្គង់ជីភាពគ្រួសារឱ្យបានប្រសើរ។ មិនតែប៉ុណ្ណោះអ្នកនាងបានបង្ហាញពីមោទកភាពយ៉ាងក្រៃលែង ព្រោះមានសំណាងបានឃើញអ្នកមានគុណនៅមានជីវិតនៅឡើយ ហើយអាចមានឱកាសតបស្នងសងគុណចំពោះលោកវិញ ។

ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក

ចង់ដឹងថាតារាកំប្លែងអ្នកនាង ខាត់ សុឃីម មានពាក្យពេចន៍អ្វីខ្លះចង់ថ្លែងទៅកាន់អ្នកមានគុណរបស់ខ្លួនក៏ដូចជាចង់ប្រាប់ដល់ទស្សនិកជន សូមអានសារខាងក្រោមនេះទាំងអស់គ្នាដូចតទៅ «ពីអ្នករកត្រី ទៅជាជាងកាត់សក់ ពីជាងកាត់(សក់)ទៅជាតន្ត្រីករបុរាណ ចិញ្ចឹមកូនក្នុងបន្ទុក និង ប្រពន្ធ មា្តយឪពុកក្មេក បង្ហាត់ភ្លេងបុរាណ(ដល់)កូនៗ ចំនួន៩នាក់ យ៉ាងពិបាកហើយពុកមិនរាថយទេពុះពារគ្រប់បញ្ហា កូនហូបសាច់ តែពុកហូបឆ្អឹង គ្រប់ពេលដែលមានសាច់ហូប ម្តងៗពេលឈឺមិនប្រាប់កូនទេ មិនដែលឮមិនដែលត្អូញប្រាប់ កូនទេខ្លាចកូនអស់លុយ និយាយយ៉ាងណាក៏មិនអស់ ចង់ប្រាប់ថា មានគាត់គឺ ម្លប់គុណដែលគ្មានអ្វីប្រៀប សុំទោសមិត្តៗ ខ្ញុំនិយាយដូចជាច្រើនបន្តិច តែអ្នកដែលមានឪពុកម្តាយនៅមានជីវិតគឺជាមនុស្ស ដែលមានសំណាងអញ្ចឹង (អ៊ីចឹង)កុំឱ្យសំណាងរបស់យើងឃ្លាតទៅឆ្ងាយ កុំមើលរំលងអ្នកមានគុណយើងក្រឡេកមើលអ្នកដែលកំព្រាវិញ តើគ្នារងាយ៉ាងណាធ្វើបុណ្យទាន់ខែភ្លឺ» ៕ ប្រមាញ់តួ

ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក
ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក
ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក
ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក
ខាត់ សុ​ឃីម ទម្លាយ​ប្រវត្តិ​ដ៏​ជូរចត់​របស់លោក​ឪពុក

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត