ប្រសិន​បើ​កាន់​សីល​ហូប​អាហារ​បួស​សូម​កុំ​ភ្លេច​គុណ​ប្រយោជន៍​នៃ​អាហារ

ប្រសិន​បើ​កាន់​សីល​ហូប​អាហារ​បួស​សូម​កុំ​ភ្លេច​គុណ​ប្រយោជន៍​នៃ​អាហារ

ជាការពិតថាការទទួលទានអាហារបួសនោះគឺជាការបំពេញសីលធ្វើ បុណ្យមិនបៀតបៀនដល់សត្វដែលមានជីវិត
ក្នុងលោកក៏ប៉ុន្តែក៏មានចំណុច គួរតែប្រយ័ត្នប្រយែងខ្លះៗផងដែរនោះគឺ ជាការពិតថាការទទួលទានអាហារបួសនោះ
គឺជាការបំពេញសីលធ្វើ បុណ្យមិនបៀតបៀនដល់សត្វដែលមានជីវិតក្នុងលោកក៏ប៉ុន្តែក៏មានចំណុច គួរតែប្រយ័ត្នប្រ
យែងខ្លះៗផងដែរនោះគឺ អ្នកជំនាញខាងចំណីអាហារបានប្រាប់ថា ត្រូវប្រយ័ត្នអាហារបួសដែលសង្កត់ធ្ងន់ទៅលើវិធីឆា ចៀន ព្រោះមានជាតិខ្លាញ់ខ្ពស់រួមទាំងអាហារដែលធ្វើពីម្សៅគួរជ្រើសរើសទទួលទានប្រូតេអ៊ីនពី សណ្តែកលឿង គ្រាប់សណ្តែកស្ងួត ជំនួសសាច់សត្វ។

ក្រុមជំនាញខាងចំណីអាហារនៅក្នុងប្រទេសថៃបានពោលថាការព្រងើយកន្តើយឬក៏ការលះ បង់ចោលនូវការបរិភោគសាច់សត្វអស់រយៈពេល១០ថ្ងៃនោះ អាហារបួសភាគច្រើនចាត់ទុកថាមានប្រយោជន៍ចំពោះសុខភាពដោយមានបន្លែសំបូរកាកសរសៃ ចំណែកឯសណ្តែកពណ៌លឿងជាប្រភព ប្រូតេអ៊ីន ជំនួសសាច់សត្វ។ ក៏ប៉ុន្តែអ្វីដែលគួរតែប្រយ័ត្នប្រយែងនោះ គឺការបរិភោគម្សៅក្នុងរូបភាព ច្រើនហួសហេតុ ពេក កម្មវិធីចំអិនអាហារដែលសង្កត់ធ្ងន់ទៅលើវិធីឆានិងចៀន មានឱកាសធ្វើឱ្យ រាងកាយបានទទួលជាតិខ្លាញ់ច្រើន។ ក្រៅពីនេះគួរប្រយ័ត្នទៅលើរឿងរសជាតិប្រៃ ព្រោះភាគច្រើន បន្ថែមទឹកស៊ីអ៊ីវពណ៌ស ទឹក តៅហ៊ូ អំបិលជំនួសឱ្យទឹកត្រីដែលជាគ្រោះថ្នាក់ដល់ក្រលៀនធ្វើឱ្យ សំពាធឈាមឡើងខ្ពស់។

ប្រសិនបើ ទិញអាហារឆ្អិនស្រាប់ក៏ត្រូវជ្រើសរើសហាងដែលមាន ឧបករណ៍បិទការពារលំអងធូលី អាហារដែលឆ្អិនថ្មីៗ។ អ្នកជំនាញបានពោលបន្តទៀតថា ការទទួល ទានអាហារបួសជាការធ្វើចិត្តឱ្យស្ងៀមស្ងប់ មិនបៀតបៀនជីវិតសត្វដទៃៗ ងាកមកទទួលទានបន្លែ សណ្តែកលឿង ដូច្នេះអ្នកដែលចំអិនចំណីអាហារលក់ដូរគួរ តែធ្វើឱ្យបានស្អាតទើបចាត់ទុកថាបាន ទទួលបានផលបុណ្យមួយចំណែកដែរ។ ចំនុចដែលសំខាន់គឺជួយផ្ចុងផ្តើមឱ្យអ្នកដទៃមានសុវត្ថិភាព ក្នុងវិធីចំអិនអាហារបួសដែលអាចចៀសវាងការឆា ចៀនអាចធ្វើជាញាំ ចំហុយ ស្ងោរ ក៏បាន ដើម្បីកាត់បន្ថយការទទួលនូវបរិមាណជាតិខ្លាញ់ដែលខ្ពស់។

ក្នុងរយៈពេល១០ថ្ងៃកែសំរួលមកទទួលទានបន្លែ លើកលែងសាច់សត្វចេញរាងកាយនៅតែត្រូវការ ប្រូតេអ៊ីននៅឡើយ ដែលប្រភពប្រូតេអ៊ីនចេញពីបន្លែសំខាន់ជាងគេនោះគឺ សណ្តែកពណ៌លឿង សណ្តែកគ្រាប់ស្ងួត ទាំងសណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកខៀវ និងសណ្តែកខ្មៅ។ ក្រោយពី បានដឹងនូវគន្លឹះអាថ៌កំបាំងក្នុងការទទួលទានអាហារបួសមិនបាត់នូវសារជាតិអាហារដូចខាងលើនេះ ហើយកុំភ្លេចនាំយក ទៅអនុវត្តឱ្យសោះ។ ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៧៦៩ ចុះថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ តុលា ឆ្នាំ ២០០៨៕

ប្រភព៖ iknow

  • ប្រសិន​បើ​កាន់​សីល​ហូប​អាហារ​បួស​សូម​កុំ​ភ្លេច​គុណ​ប្រយោជន៍​នៃ​អាហារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/29  Category:សុខភាព
Tags: