ប៉ូលិស​ចាប់​ជនជាតិ​កូ​ឡំ​ប៊ី​ម្នាក់​ ដែល​ប្រើ​រូបភាព​ចាស់​ តាម​ចាក់​បំបែក​កង់​រថ​យន្ត​គេ​ដើម្បី​ឆក់​យក​កាបូប​លុយ

ភ្នំពេញ ​៖​ ជនជាតិ​កូឡុំប៊ី​ម្នាក់​ ក្នុងចំណោម​គ្នា​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ឃាត់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​បុរស​ជនបរទេស​រូប​នោះ​តាម​ចាក់​ទម្លាយ​កង់​រថ​យន្ត​របស់​ខ្មែរ​ម្នាក់​ ពេល​ចេញ​ពី​បើក​លុយ​ធនាគារ​ លុះ​ពេល​​ម្ចាស់​ឈប់​ដោះដូរ​កង់ឡាន ​ជន​សង្ស័យ​ក៏​ឆ្លៀត​ឱកាស​ឆក់​យក​កាបូប​លុយ​តែ​មិនបាន​សម្រេច។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​បទុម​សមុទ្រ​ក្បែរ​មន្ទីរពេទ្យ​កាល់​ម៉ែត​ផ្លូវ​ព្រះ​មុនី​វង្ស ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនបរទេស​ដែល​ប្រើ​រូបភាព​ចាស់​តាម​ចាក់​បំបែក​កង់​រថយន្ត​ដើម្បី​ឆក់​ប្លន់​យក​កាបូប​លុយ​នោះ ​ឈ្មោះ​Alonso Jose ជនជាតិ​កូឡុំប៊ី​កើត​ឆ្នាំ​១៩៨៣ កាន់​លិខិតឆ្លងដែន​លេខ​AP ០២៥៧០១ ត្រូវ​បាន​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​វត្ថុ​តាង​កាបូប​លុយ​របស់​ជនរងគ្រោះ​ជនជាតិ​ខ្មែរ​មកវិញ ​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​Click ពណ៌​ឈាម​ជ្រូក ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1T -3147។ ចំណែក​ជនរងគ្រោះ​បាន​ព្យាយាម​លាក់បាំង​រឿងហេតុ​ និង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ខ្លាច​ខ្មាស​គេ នាំ​ឲ្យ​គេ​ដឹង​ខ្ចរខ្ចាយ​នោះ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ចូល​ទៅ​បើក​លុយ​ពី​ធនាគារ​មួយ​កន្លែង ហើយ​បាន​បើក​រថយន្ត​ម៉ាក​Fortuner ស៊េរី​ទំនើប​គ្មាន​ពាក់​ស្លាក​លេខ​​ ​តាម​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​មុខ​ភោជនីយដ្ឋាន​បទុម​សមុទ្រ សង្កាត់​ស្រះចក ក្បែរ​មន្ទីរពេទ្យ​កាល់​ម៉ែត ស្រាប់តែ​បែក​កង់​ក្រោយ​ខាងឆ្វេង។ ពេលនោះ​គាត់​បាន​ចុះ​ពី​រថយន្ត​ពិនិត្យមើល និង​បើក​ខ្លប​ក្រោយ ដើម្បី​ដោះដូរ​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់ ចុះ​ពីលើ​ម៉ូតូ​មក​ឆក់​កាបូប​លុយ​របស់​គាត់ ហើយក៏​មានការ​ប្រទាញប្រទង់​គ្នា ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ និង​សមត្ថកិច្ច​នាំគ្នា​ព័ទ្ធ​ចាប់​ជនសង្ស័យ​បាន​ម្នាក់ រីឯ​ម្នាក់ទៀត​រត់គេច​ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​បន្ត​នីតិវិធី៕