កម្មវិធី “​មុខរបរ​ខ្ញុំ​” រដូវ​កាល​ទី​២​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ខាងមុខនេះ

កម្មវិធី “​មុខរបរ​ខ្ញុំ​” រដូវ​កាល​ទី​២​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ខាងមុខនេះ



ភ្នំពេញ ៖ កម្មវិធី “​មុខរបរ​ខ្ញុំ”​របស់​ស្ថានីយ​ទូរទស្សន៍​PNN(​ភី​អិន​អិន )​នឹង​ចាប់​ដំណើរការ​រដូវ​កាល​ទី​ពីរ​របស់​ខ្លួន​នា​ថ្ងៃ​ច័ន្ទ ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦​ខាងមុខ​ដោយមាន​ការប្រកួតប្រជែង​នឹង​កាន់​តែមាន​លក្ខណៈ​តានតឹង​ខ្លាំង​ជាង​រដូវ​កាល​ទី​មួយ​។

នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​សំណាក់​លោក Jimmy ផលិតករ​ប្រតិបត្តិ​កម្មវិធី​មុខរបរ​ខ្ញុំ ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ដែល​បាន​រៀប​ចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ។

ផលិតករ​ប្រតិបត្តិ​កម្មវិធី​មុខរបរ​ខ្ញុំ​លោក ជី​មមី បាន​លើក​ឡើង​ទៀត​ថា យើង​មាន​អារម្មណ៍​ថា កម្មវិធី​នេះ​នឹង​ទាក់ទាញ ហើយ​លើកទឹកចិត្ត​សហគ្រិន​វ័យក្មេង​ដើម្បី​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​។ យើង​នឹង​អញ្ជើញ​អ្នក​ជំនាញ​មកពី​វិស័យ​ខុស​ៗ​គ្នា​ចូលរួម​ក្នុង​កម្មវិធី​របស់​យើង​ដើម្បី​ជជែក​ជាមួយ​បេក្ខជន​ទាក់ទង​នឹង​បទពិសោធន៍​ជីវិត​ពិត​។

ដូច្នេះ​យើង​នឹង​មិន​គ្រាន់តែ​បង្កើត​កម្មវិធី​ដើម្បី​កម្សាន្ត​នោះ​ទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​អ្នកទស្សនា​របស់​យើង​រៀន​ពី​អ្វី​ម្យ៉ាង​ផងដែរ។

ជា​មួយ​គ្នា​នេះ​លោក ជី​មមី បាន​បង្ហាញ​ពី​ក្តី​រំពឹង​ថា​ ថ្ងៃ​អនាគត អាច​នឹង​មាន​ការ​រៀប​ចំ​កម្មវិធី​នេះ​ជា​បន្ត​ទៀត​គឺ រដូវ​កាល​ទី​៣ ,​រដូវ​កាល​ទី​៤ នឹង​ទី​៥​ជាដើម​ព្រោះ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​មិន​ខ្វះ​ទេ​សម្រាប់​អាជីវកម្ម​ដែល​យើង​ធ្លាប់​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​បើ​គិត​ជាទូទៅ​គឺ​មិន​ខ្វះ​នូវ​អ្វី​ដែល​ត្រូវ​រៀន​សូត្រ​ពី​អាជីវកម្ម​ឡើយ​។

ម្យ៉ាងទៀត​ចំពោះ​ផែនការ​នឹង​ក្តី​ស្រ​ម៉ៃ​របស់​កម្មវិធី​មុខរបរ​ខ្ញុំ គឺ​មាន​បំណង​ចង់​ស្វែងរក​បេក្ខជន​នៅ​ក្នុង​ស្រុក​ហើយ​បើ​អាច​មានឱកាស​ឲ្យ​គាត់​ចេញទៅ​រៀន​ក្រៅ​ស្រុក​ដើម្បី​យកចំណេះ​ចេះដឹង​ទាំងនេះ​បំបែក​ជា​គំនិត​បង្កើត​កម្មវិធី​មួយ​ផង​ដែរ។

លោក ជី​មមី បាន​បន្ថែម​ថា ​សម្រាប់​កម្មវិធី “​មុខរបរ​ខ្ញុំ​” រដូវ​កាល​នេះ​នឹង​មាន​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​១០​នាក់​ដើម្បី​ក្លាយ​ជា​អ្នកជំនួញ​ឆ្នើម​។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មកពី​វិស័យ​ខុស​ៗ​គ្នា​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួតប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់ ២០​លាន​រៀល​។ អ្នកជំនួញ​ឆ្នើម​នឹង​ឈ្នះ​នៅ​ក្នុង​កម្មវិធី​នេះ។

កម្មវិធី​ជីវិត​ពិត​“​មុខរបរ​ខ្ញុំ​” ក្រោយពី​បញ្ចប់​រដូវ​កាល​ទី​១​របស់​ខ្លួន​ដោយ​ជោគជ័យ​នោះ​ហើយ​ក្រុមការងារ​របស់​ស្ថានីយ​ទូរទស្សន៍ ភី​អិន​អិន ក៏បាន​ចាប់​ផ្តើម​ប្រកាស​បើក​ជាថ្មី​នូវ​កម្មវិធី​កម្មវិធី​ប្រកួតប្រជែង​ជីវិត​ពិត “​មុខរបរ​ខ្ញុំ​” រដូវ​កាល​ទី​២​ដែល​កម្មវិធី​នេះ នឹង​មាន​ការ​ចាក់ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន រៀងរាល់ថ្ងៃ​ចន្ទ ដល់ សុក្រ​វេលា​ម៉ោង ៨ ដល់ ៨និង៣០​នាទី​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ​តទៅ​៕

កម្មវិធី “​មុខរបរ​ខ្ញុំ​” រដូវ​កាល​ទី​២​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ខាងមុខនេះ កម្មវិធី “​មុខរបរ​ខ្ញុំ​” រដូវ​កាល​ទី​២​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ខាងមុខនេះ កម្មវិធី “​មុខរបរ​ខ្ញុំ​” រដូវ​កាល​ទី​២​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ខាងមុខនេះ