សេន​ដឺ​៖ ដូ​ណា​ល់​ត្រាំ​អាច​ឈ្នះឆ្នោត ស្រដៀង​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប និពន្ធដោយ : ថ្មីៗ       June-29-2016, 9:19 pm         515

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សេន​ដឺ​៖ ដូ​ណា​ល់​ត្រាំ​អាច​ឈ្នះឆ្នោត ស្រដៀង​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក ប៊ែ​នី សេន​ដឺ (Bernie Sanders) បាន​ព្រមាន​បណ្តា​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ថា រឿង​មិន​នឹកស្មាន​ដល់​ដែល ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​អាច​កើតឡើង ដូចជា​ការបោះឆ្នោត​រប​ស់​ចក្រភព​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ដែរ​។ លោក​ពន្យល់​បន្តថា ប្រជាជន​អាមេរិក​រាប់លាន​នាក់​ស្រដៀង​ជាមួយ​ក្រុម​អ្នកគាំទ្រ​ការចាកចេញ​របស់​អង់គ្លេស សុទ្ធតែជា​ជនរងគ្រោះ​ហើយ​ធុញទ្រាន់​បញ្ហា​សេដ្ឋកិច្ច​ដែលមាន​បច្ចុប្បន្ន​ដែរ​។​

​ក្រោយ​ការបោះឆ្នោត​ប្រជាមតិ​នៅ​អង់គ្លេស ដៃគូ​ប្រជែង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុង​បក្ស​ប្រជាធិបតេយ្យ​លោក ប៊ែ​នី សេន​ដឺ បាន​ចុះផ្សាយ​អត្ថបទ​ក្នុង​សារព័ត៌មាន New York Times ដោយ​ព្រមាន​ថា ពី​លទ្ធភាព​នៃ​ការទទួល​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ​។​

​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont បាន​ចង់​ប្រដូច​ថា​រឿង​មិន​នឹកស្មាន​ដូចជា ការ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​របស់​សេដ្ឋី ដូ​ណា​ល់ ត្រាំ អាច​នឹង​កើតឡើង ដូចជា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អងគ្លេស​ដែរ​។

​លោក​ពន្យល់​ទៅកាន់​អ្នកប្រជាធិបតេយ្យ​ថា វា​ជា​រឿង​ដែល​មិនអាច​ព្រងើយកន្តើយ​ឡើយ ព្រោះ​ស្ថានការណ៍​នៅ​អាមេរិក​បច្ចុប្បន្ន​វា​ដូចជា​ស្ថានភាព​នៅ​ចក្រភព​អង់គ្លេស​ដែរ​។ សញ្ញាណ​ដែល​បញ្ជាក់ថា ដូ​ណា​ល់ ត្រាំ អាច​នឹង​ទាញ​ប្រយោជន៍​បាន​ច្រើន​ពីអ្វី​ដែល​កើតឡើង​នៅ​ចក្រភព​អង់គ្លេស ជាស​ញ្ញា​ប្រកាសអាសន្ន​សម្រាប់​បក្ស​ប្រជាធិបតេយ្យ​។​

​លោក​បន្តថា ប្រជាជន​អាមេរិក​រាប់លាន​នាក់ វា​ស្រដៀង​ក្រុម​អ្នកគាំទ្រ​ការចាកចេញ​របស់​អង់គ្លេស​ដែរ សុទ្ធតែជា​អ្នករងគ្រោះ​និង​ធុញទ្រាន់​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បំផ្លាញ​ជីវភាព​របស់គេ​ដែរ​។

«​ដូច្នេះហើយ គណបក្ស​ប្រជាធិបតេយ្យ​និង ប្រធានាធិបតី​ថ្មី​បក្ស​សាធារណរដ្ឋ​ត្រូវតែ​ធានា​ឲ្យ​បាន​ថា យើង​នឹង​ឈរ​ជាមួយ​បណ្តា​ប្រជាជន​ដែល​កំពុង​តស៊ូរ​ដើម្បី​ជីវភាព​និង​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​។ យើង​ត្រូវ​រួមគ្នា​ដើម្បី​បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ចជាតិ​និង​សាកល​ដែល​បម្រើ​ប្រយោជន៍​មនុស្ស​ទូទៅ មិនមែន​មនុស្ស​អ្នកមាន​តែមួយ​ក្រុម​ឡើយ​»​។​

​ក្នុង​អត្ថបទ​ដដែល លោក សេន​ដឺ សង្កត់ធ្ងន់ថា បក្ស​ប្រជាធិបតេយ្យ​មិន​ត្រូវការ​គោលនយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍ និង​គោលនយោបាយ​រើសអើង​ពូជសាសន៍​និង​សាសនា​ឡើយ​។ លោក​ក៏​ឆ្លៀត​លើក​ពី​គោលនយោបាយ​លោក​ផ្ទាល់ ដែលមាន​ការបង្កើត​ប្រាក់​ឈ្នួល ការផ្តល់​ការសិក្សា​នៅតាម​សកល​វិទ្យាល័យ​ដោយ​មិន​គិតថ្លៃ និង​គោលនយោបាយ​ផ្សេងទៀត​ដែល​ប្រឆាំង​គោលនយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ ដែរ​៕