រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​ សម្រាប់​សាងសង់​ទីស្នាក់ការ​សង្កេតការណ៍​នៅ​កោះ​រ៉ុ​ង​


​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១៦០​លាន​រៀល​(​ប្រមាណ​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦៥(​ឧបត្ថម្ភកធន​)​ ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​ សម្រាប់​ផ្តល់​ជូន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ជា​ប្រធាន​ ដើម្បី​សាងសង់​ទីស្នាក់ការ​សង្កេតការណ៍​នៅ​កោះ​រ៉ុ​ង​ កាលពី​ពាក់កណ្តាល​ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

​គួរ​រំលឹក​ជូន​ថា​ ក្រៅពី​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ Royal​ Group​ Co.,​ Ltd.​ មាន​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ជា​អគ្គនាយក​ រយៈពេល​៩៩​ឆ្នាំ​ កាលពី​ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ធ្លាប់​បាន​ទទួលស្គាល់​ថា​ មាន​សកម្មភាព​ទន្ទ្រាន​ចាប់​យក​ដីធ្លី​ ដី​ឆ្នេរសមុទ្រ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​សាងសង់​សំណង​អនាធិបតេយ្យ​ និង​ការ​ចេញ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ រួម​ទាំង​ការ​កើត​មាននូវ​បញ្ហា​អសន្តិសុខ​ផង​ដែរ​នៅ​លើ​កោះ​រ៉ុ​ង​នៃ​សង្កាត់​កោះ​រ៉ុ​ង​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ៕​

រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​ សម្រាប់​សាងសង់​ទីស្នាក់ការ​សង្កេតការណ៍​នៅ​កោះ​រ៉ុ​ង​រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​ សម្រាប់​សាងសង់​ទីស្នាក់ការ​សង្កេតការណ៍​នៅ​កោះ​រ៉ុ​ង​

Related