បុរស​វ័យ ៣៣ ឆ្នាំ ប៉ង​រំលោភ​គ្រូពេទ្យ​ស្រី​នៅ​ស្រុក​គូ​លេន​

6 Videos


ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងរំលោភអ្នកគ្រូពេទ្យតែមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ នេះ ស្ថិតក្នុងឃុំត្បែង ២ ស្រុកគូលេន ។

P9

បុរស​វ័យ ៣៣ ឆ្នាំ ប៉ង​រំលោភ​គ្រូពេទ្យ​ស្រី​នៅ​ស្រុក​គូ​លេន​

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា បុរសជាជនសង្ស័យឈ្មោះ ហូរសារ៉េត អាយុ ៣៣ ឆ្នាំ មុខរបរជាកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើចំណែកឯអ្នកគ្រូពេទ្យ ដែលជានារីរងគ្រោះឈ្មោះ បុត្រ ស៊ីសុភា អាយុ ២៨ ឆ្នាំ ជាគ្រូពេទ្យនៅមណ្ឌលសុខភាពត្បែង ២ ស្រុកគូលេន ។

មូលហេតុ ដែលនាំឲ្យមានករណីប៉ងចាប់រំលោភនេះកើតឡើងខណៈសាច់ញាតិជនរងគ្រោះមិននៅផ្ទះ ឆ្លៀតឱកាសល្អជនសង្ស័យដែលនៅផ្ទះក្បែរគ្នាដែលប៉ុនប៉ងរំលោភនោះក៏បានកាន់កូនកាំបិតរួចឡើងរកនារីរងគ្រោះនៅលើផ្ទះ ហើយគំរាមរំលោភ ។

តែសភាពការណ៍ពេលនោះកំពុងតែប្រវាយប្រតប់នារីរងគ្រោះក៏បានធាក់ជនសង្ស័យត្រូវដើមទ្រូងមួយជើង ដោយឃើញសភាពការណ៍មិនស្រួលជនសង្ស័យបានផាយលោតចុះតម្រង់ទៅផ្ទះខ្លួនបាត់ទៅ ។

បន្ទាប់ពីកើតហេតុ ភ្លាមនោះដែរជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលឃុំត្បែងដើម្បីឲ្យជួយដោះស្រាយ ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និង កសាងសំណុំរឿងទៅកាន់អធិការដ្ឋាននគរបាលស្រុកគូលេន ។

ក្រោយពីធ្វើការសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភនារីរងគ្រោះពិតមែន តែមិនបានសម្រេចនោះទេ ៕

                                                                    សុថាត់