Hun Sen Cup៖ ក្រសួងការពារជាតិឡើងទៅជួបព្រះខ័នរាជស្វាយរៀងនៅវគ្គ​ផ្តាច់ព្រ័ត្រ និពន្ធដោយ : ថ្មីៗ       June-29-2016, 9:49 pm         70

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Hun Sen Cup៖ ក្រសួងការពារជាតិឡើងទៅជួបព្រះខ័នរាជស្វាយរៀងនៅវគ្គ​ផ្តាច់ព្រ័ត្រ  ក្លិបកីឡាបាល់ទាត់​ក្រសួងការពារជាតិ បាន​ឈាន​ទៅ​កាន់វគ្គ​ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ បន្ទាប់ពីពួក​គេ​បានយក​ឈ្នះស៊ីម៉ាក់យូណាយធីត ៣-០ នាល្ងាចថ្ងៃទី​២៩ ខែមិថុនា នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ ដោយ ឈិន ឈឿន រកបាន​២គ្រាប់ និង កែ វណ្ណៈ សម្រេចបាន១គ្រាប់នៅ​ក្នុងតង់ទីពីរ។

ក្រសួងការពារជាតិ ដែល​ធ្លាប់ទទួលបានពានកាលពីឆ្នាំ​២០១០ ត្រូវ​ប៉ះព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់​ការពារ​តំណែង​ជើង​ឯក។ ព្រះខ័នរាជ បានយក​ឈ្នះភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ ៣-២ បន្ទាប់ពីការប្រកួត១២០នាទី បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០។

ការប្រកួតវគ្គ​ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅ​វេលាល្ងាចថ្ងៃសៅរ៍ ទី​២ ខែកក្កដា នៅពហុកីឡដ្ឋានជាតិ៕