ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ភូមិ​ថ្ម​រៀង ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ប្រកប​មុចរ​បរវាយ​ថ្មភ្នំ​លក់​ចិញ្ចឹម​ជិវិត​ជាង​១០​ឆ្នាំ​ហើយ​អំពាវនាវ​សុំ​អំណោយ​សង្គ្រោះ​

ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​ប្រកបមុខរបរ​វាយ​ថ្មភ្នំ​លក់​ចិញ្ចឹមជីវិត​ក្នុងភូមិ​ថ្ម​រៀង ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ បាន​ត្អូញត្អែរ​ប្រាប់​អ្នកយក​ព័​ត៌​មា​​ន​យើ​អោយដឹងថា​៖ សព្វថ្ងៃនេះ​ការ​វាយ​ថ្មភ្នំ​លក់​មិនសូវ​ដាច់​ទេ ព្រោះតែ​នៅក្នុង​ស្រុក​កំពង់លែង​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កិន​ថ្មភ្នំ​មួយកន្លែង​គេ​លក់​ថ្ម​ថោក​ជាង​ថ្ម​ដែល​ពួកគាត់​ធ្លាប់ ធ្វើអោយ​ជីវភាព​របស់​ពួកគាត់​ខ្វះខាត និង​កំពុង​ជួប​ការលំបាក ហេតុនេះ​សូម​សប្បុរសជន​ជិត​ឆ្ងាយ​មេត្តា​ជួយផ្តល់​អង្ករ​អោយ​ពួកគាត់​ជាង​៦០​គ្រួសារ​ហូប​ផង​។​

​លោក ប៉ុក ពុំ អាយុ​៥៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ថ្ម​រៀង ឃុំ​ច្រ​ណូ​ក កំពុង​វាយ​ថ្ម បាន​និយាយ​អោយដឹងថា​៖ រូបគាត់​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​៦០​គ្រួសារ បាន​ប្រកបមុខរបរ​វាយ​ថ្មភ្នំ​លក់​ដូច​ពេលនេះ​ជាង​១០​ឆ្នាំ​ហើយ​ក្រៅពី​ការធ្វើ​ស្រែ​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៦​នេះ ការលក់ដូរ​ថ្ម​របស់​ពួកគាត់​មិនសូវ​ដាច់​នោះ​ឡើ យ​ព្រោះ​នៅក្នុង​ស្រុក​កំពង់លែង មាន​ការដ្ឋាន​ថ្ម​ដ៏​ធំ​មួយ​ភ្នំ​ត្រង់​បានកើត​ឡើង ហើយ​គេ​លក់​ថ្ម​១​គុណ​និឹង២​តម្លៃ​តែ​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុ​ហ​១​ម៉ែត្រគូប​ថោក​ជា​ពួកគាត់ ដែល​លក់​ថ្ម​វាយ​ដោយ​ដៃ​ដូចគ្នានេះ​ថ្លៃ​ពី​៧​ម៉ឺន​រៀល ទៅ​៨​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប​។ ព្រោះតែ​ហេតុនេះហើយ​ទើប​ជីវភាព​របស់​អ្នក​វាយ​ថ្មពួក​គាត​បាន​ធ្លាក់ចុះ និង​មានការ​ខ្វះខាត​។​

ស្ត្រី​មេម៉ាយ​ឈ្មោះ គឹម សាន អាយុ​៣១​ឆ្នាំ មានកូន​៣​នាក់ កំពុង​វាយ​ថ្ម​បាន​រៀបរាប់​អំពី​ការលំបាក​​របស់​នាង​ថា​៖ ប្តី​របស់​នាង​បាន​ទី​ធ្វើជា​កម្មករ​សំពង់​នៅ​ស្រុក​កំពង់ត្រឡាច ហើយ​បាន​លួច​មាន​ប្រពន្ធចុង​នៅ​ទីនោះ​ចោល​នាង​និ​កូនតូចៗ​ជិត​១​ឆ្នាំ​ហើយ នៅពេល​នាង​កើតកូន​ទី​៣​នេះ គេ​បាន​មកជួយ​ដុត ភ្លើង អោយ​បានតែ​៣​ថ្ងៃ​ក៏បាន​ចុះចោល​នាង​រហូតដល់​សព្វថ្ងៃនេះ​។ ក្រោយពី​បាន​សំរាលកូន​បាន​១០​ថ្ងៃ ដោ​យ​អត់បាយ​ហូប នាង​ក៏បាន​មក​វាយ​ថ្ម​លក់​ និង​គេ​ទាំងឈឺទាំងជា ទើបបាន​បាយ​ហូប​ឥឡូវ​ថ្ម​លក់​មិន សូវ​ដាច់​ទៀត គឺ​ជិវិត​ពិតជា​លំបាក​ណាស់​។​

​ស្រី្ត​ឈ្មោះ ជា ហួយ អាយុ​៤៨​ឆ្នាំ ជា​អ្នក​វាយ​ថ្ម​លក់​ដូច​អ្នកភូមិ​ថ្ម​រៀង​ដែរ​បាន​និយាយ​យ​អោយដឹងថា​៖ ថ្ម​អង​ដឺ (១​គុណ​២) របស់​អ្នកភូមិ​នាង​លក់​១​គូប​ថ្លៃ​ពី​៧​ទៅ​៨​ម៉ឺន​រៀល បើ​ទិញ​រាយ​លក់​១​កា​រ៉ុង​ថ្លៃ ៣៥០០ រៀល គឺ​២០​កា​រ៉ុង​ស្មើ​១​ម៉ែត្រគូប ដោយឡែក​ថ្ម​៤​គុណ​៦ ថ្លៃ​៤​ម៉ឺន​រៀល​។ ប៉ុន្តែ​ពេលខ្លះ​ត្រូវ​បង្ខំចិត្ត​លក់ អោយ​ដូច​តម្លៃ​ថ្ម​ម៉ាស៊ីន ១​ម៉ែត្រគូប​ថ្លៃ​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល ទើប​គេ​ទិញ ហើយ​ក្នុង​១​នាក់​ត្រូវ​ប្រើពេល ១០​ថ្ងៃ​ទើប​វាយ​ថ្ម​១​គុណ​២​បាន​១​គូប ដូច្នេះ​ប្រាក់​ដែល​បានមកពី​មុខរបរ​វា​យ​ថ្ម​នេះ យកមក​ដោះ​ស្រា យ​ជីវភាព​ប្រចាំថ្ងៃ​មិន​គ្រប់​នោះទេ គឺ​បើ​លក់​ថ្ម​ដាច់​អា​ចរក​ចំណូល​ក្នុង​១​ថ្ងៃ​៧០០០​ពាន់​រៀល ស្មើ​និង​ការ វាយ​ថ្ម​ក្នុង​១​ថ្ងៃ​បាន​២​កា​រ៉ុង​។ ដោយមាន​សេចក្តី​ខ្វះខាត​ពួកគាត់​ជា អ្នក​វាយ​ថ្ម លក់​ជាង​៦៩ គ្រួសារ ស្នើសុំ អំពាវ​នាង​ដល់​សប្បុរសជន​ទាំងអស់ មេត្តាជួយ​ឧ​ប​ត្ត​ម្ភ​អង្គរ ឬ​ថិ​ការជួយ​ដល់​ពួកគាត់​បាន រស់​មួយ គ្រាៗ ដោយ​ក្តី​អនុគ្រោះ​ផង​។​

​ទាក់ទង​និង​រឿងនេះ​អាជ្ញាធរ​ស្រុក​កំពង់លែង​បានអោយដឹងថា​៖ ការដ្ឋាន​កិន​ថ្ម​នៅ​ភ្នំ​ត្រង់​ឃុំ ច្រ​ណូ​ក គឺមាន​ច្បាប់​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល ហើយ​ការកើតឡើង​នេះ​វា​ស្រប និង​អភិវឌ្ឍន៍​របស់​ប្រទេស ជាតិ និង​របស់​មូលដ្ឋាន ដែល​តម្រូវការ​ថ្ម​មានតម្លៃ​ថោកៗ​សំរាប់ធ្វើ​សំណង់​ផ្សេងៗ​និង​សំរាប់ធ្វើ​ផ្ន​ល់ ដូច្នេះ​​ការអភិវឌ្ឍន៍ តែងតែមាន​ផលប៉ះពាល់​តិច​ឬ​ច្រើន​ជៀស​មិន​ផុត​ឡើយ​៕ រិ​ទ្ធិ ជ័យ

KA-29-06-2016-07 KA-29-06-2016-08 KA-29-06-2016-09 KA-29-06-2016-10 ​ ​