អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ប្រគល់​សៀវភៅ​សិក្សា​ទម្ងន់​២២​តោន ជូន​និស្សិត​បញ្ញវន្ត​ខ្មែរឥស្លាម កំពុង​សិក្សា​និង​បញ្ចប់

អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ប្រគល់​សៀវភៅ​សិក្សា​ទម្ងន់​២២​តោន ជូន​និស្សិត​បញ្ញវន្ត​ខ្មែរឥស្លាម កំពុង​សិក្សា​និង​បញ្ចប់



ភ្នំពេញ ៖ អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លិ​ម​កម្ពុជា បាន​ធ្វើ​ការ​ប្រគល់ កា​តាប គម្ពីរ​អាល់​គួរ​អាន និង សៀវភៅ សិក្សា ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៤​ដែល​ជា​អំណោយ​សប្បុរស​ធ​ម៌ របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មក​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កប៉ាល់ទឹក​ចំនួន​២២ តោន ស្មើនឹង​៤១៥ កេះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​នាំចូល​ដោយ​រួច​ពន្ធ​អាករ​ជា​បន្ទុក​របស់​រដ្ឋ។

ពិធី​ប្រគល់ និង​ទទួល​នេះ ដោយមាន​ការ ចូលរួម​ពី​លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា តំណាង លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​។

ពិធី​នេះ​មាន​អញ្ជើញ​ចូលរួម​ពី​ម្ចាស់​បញ្ញើ​ដែល​ជា​និស្សិត​កំពុង​បន្ត​ការសិក្សា និង​បាន​បញ្ចប់​នៅ​សាកលវិទ្យាល័យ​នានា នៅ​ព្រះរាជាណាចក្រ​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត ថ្នាក់​ឧ​ត្ត​មសិ​ក្សា ចំនួន​៦៩ នាក់ ដែល​មកពី​បណ្តា​ខេត្ត ក្រុង ផ្សេងៗ​គ្នា​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥​ឫស្សី​កែវ។

លោក ណុះ ស្លេះ តំណាង​លោក ឧ​ញ៉ា អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ស្ថេរភាព សុខដុមរមនា និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​គ្រប់​សាសនា នៅ​កម្ពុជា​គ្មាន​ទំនាស់ និង​រើសអើង​នឹង​គ្នា ដល់​និស្សិត និង​បាន​ជំរុញ​ឲ្យ​ប្អូន​ៗ​និស្សិត​ទាំងអស់ ខិតខំ​សិក្សា​រៀនសូត្រ សាមគ្គីភាព និង​នាំ​យក​ចំណេះដឹង​មក​ជួយ​អភិវឌ្ឍន៍​សហគមន៍ និង​ប្រទេសជាតិ នៅ​ពេល​បញ្ចប់​ការសិក្សា ។ ព្រោះ​ប្អូនៗ ជា​ទំពាំង​ស្នង​ឫស្សី។

លោក សឹម គ្រី​យ៉ា ប្រធាន​និស្សិត បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ការ​យក​ចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ដែល​តែងតែ​ជួយ​ជ្រោមជ្រែង និង​ដោះស្រាយ​នូវ​បញ្ហា​ការសិក្សា​ផ្សេងៗ​របស់​និស្សិត មិន​ថា​សិក្សា​នៅ​បណ្តា​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​,​ម៉ាឡេស៊ី , ឥណ្ឌូណេស៊ី , ជាដើម ជាពិសេស ប្អូន​សូម អរគុណ​ចំពោះ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ដោយ​ក្តី​គោរព​ស្រលាញ់​ពេញ ចិត្ត​ចំពោះ​ការដឹកនាំ​ប្រទេស ដែល​ធ្វើ​ឲ្យ​មាន​សុខ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​គ្រប់ សាសនា​នៅ​កម្ពុជា​គ្មាន​ទំនាស់ និង​រើសអើង ពូជ​សាសន៍​នឹង​គ្នា​អ្វី​ឡើយ។ ប្អូន​សូម​សន្យា​ថា​នឹង​ខិតខំ​រៀន​សូត្រ សាមគ្គីភាព​គ្នា​រវាង​និស្សិត​ជាតិ និង​អន្តរជាតិ និង​នាំ​យក​នូវ​ចំណេះដឹង​មក​ចូលរួម​អភិវឌ្ឍន៍​សហគមន៍ និង​ប្រទេសជាតិ នៅ​ពេល​បញ្ចប់​ការសិក្សា​ឲ្យ​ទទួល​បាន​ការ​រីកចម្រើន​ទៅ​អនាគត​មិន​ខាន​៕

អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ប្រគល់​សៀវភៅ​សិក្សា​ទម្ងន់​២២​តោន ជូន​និស្សិត​បញ្ញវន្ត​ខ្មែរឥស្លាម កំពុង​សិក្សា​និង​បញ្ចប់ អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ប្រគល់​សៀវភៅ​សិក្សា​ទម្ងន់​២២​តោន ជូន​និស្សិត​បញ្ញវន្ត​ខ្មែរឥស្លាម កំពុង​សិក្សា​និង​បញ្ចប់