ក្រុមប្រឹក្សា​រាជធានី​បើក​វគ្គ​បណ្តុះ​បណ្តាល​ទំនាក់ទំនង​និង​ដោះស្រាយ​វិវាទ​ជា​លើកដំបូង រយៈ​ពេល​២​ថ្ងៃ

ក្រុមប្រឹក្សា​រាជធានី​បើក​វគ្គ​បណ្តុះ​បណ្តាល​ទំនាក់ទំនង​និង​ដោះស្រាយ​វិវាទ​ជា​លើកដំបូង រយៈ​ពេល​២​ថ្ងៃភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ជា​លើកដំបូង​ស្តី​ពី​ការ​ទំនាក់ទំនង​និង​ដោះស្រាយ​វិវាទ ដែល​ការ​បណ្តុះបណ្តាល​នេះ​នឹង​ប្រើប្រាស់​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ដោយមាន​ការ អញ្ជើញ​វាគ្មិន​ដែល​មាន​បទពិសោធន៍​មក​ធ្វើ​ឧទ្ទេសនាម និង​សម្របសម្រួល​ពី​ការងារ​ដោះស្រាយ​វិវាទ និង​ទំនាក់ទំនង​នេះ។

សាស្ត្រ​ចា​រ្យ​ផ្នែក​ទំនាក់ទំនង​ និង ​ព័ត៌មាន​នៃ​សកល​វិទ្យាល័យ​ភ្នំពេញ និង​តំណាង​ឲ្យ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក​ឆាយ សុផល ក្នុង​បណ្តុះបណ្តាល​នេះ បាន​លើក​ឡើង​ពី​ចំណុច​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ទំនាក់ទំនង និង​ដោះស្រាយ​វិវាទ​ដោយ​ផ្អែកលើ​គោល​ការណ៍ និង​ដំណើរការ​។

គោល​ការណ៍ គឺជា​ការណែនាំ​ដែល​អ្នក​សម្របសម្រួល​គ្រប់រូប​គួរ​ចងចាំ​ជានិច្ច​។ ចំណែក​ឯ ដំណើរការ​វិញ គឺ​ស្ថិត​លើ​សមាសធាតុ​ជា​មូលដ្ឋាន​ដែល​ការ​សម្រុះសម្រួល​ភាគច្រើន​ត្រូវ​អនុវត្ត​តាម​។​ដោយឡែក​គោល​ការណ៍​ស្នូល ​នៃ​ការ​សម្រុះសម្រួល ​គឺ​ការ​សម្ងាត់​,​អព្យាក្រឹត្យភាព​,​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង និង​ការ​យល់ព្រម​ដែល​ផ្អែកលើ​ព័ត៌មាន ដែល​ភាគី​នានា​យល់​ពី​លទ្ធផល​ជម្រើស​ផ្សេងៗ និង​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ផលវិបាក ផល​ប្រ​យោ​ជ​ន៍​នៃ​ការ​សម្រុះសម្រួល។

លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៍​ថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​ទំនាក់ទំនង និង​ដោះស្រាយ​វិវាទ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀប ចំ​ឡើង​នេះ គឺ​ជា​វគ្គ​បណ្តុះ​បណ្តាល​លើកដំបូង​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​ខណ្ឌ​ទាំង​១២ ក៏​ដូច​មន្ត្រី​រដ្ឋ​បាល​ដែល​ជា​អ្នក​អនុវត្ត​ការងារ​នេះ​ដោយ​ផ្ទាល់​ការងារ​នេះ​បើ​ទទួល​បាន​ជោគជ័យ វា​អាច​ជា​បទ​ពិសោធន៍​ និង​ ចំណេះដឹង​យក​ទៅ អនុវត្ត​នៅ​ខេត្ត ក្រុង​ផ្សេងៗ​ទៀត​៕

ក្រុមប្រឹក្សា​រាជធានី​បើក​វគ្គ​បណ្តុះ​បណ្តាល​ទំនាក់ទំនង​និង​ដោះស្រាយ​វិវាទ​ជា​លើកដំបូង រយៈ​ពេល​២​ថ្ងៃ ក្រុមប្រឹក្សា​រាជធានី​បើក​វគ្គ​បណ្តុះ​បណ្តាល​ទំនាក់ទំនង​និង​ដោះស្រាយ​វិវាទ​ជា​លើកដំបូង រយៈ​ពេល​២​ថ្ងៃ ក្រុមប្រឹក្សា​រាជធានី​បើក​វគ្គ​បណ្តុះ​បណ្តាល​ទំនាក់ទំនង​និង​ដោះស្រាយ​វិវាទ​ជា​លើកដំបូង រយៈ​ពេល​២​ថ្ងៃ ក្រុមប្រឹក្សា​រាជធានី​បើក​វគ្គ​បណ្តុះ​បណ្តាល​ទំនាក់ទំនង​និង​ដោះស្រាយ​វិវាទ​ជា​លើកដំបូង រយៈ​ពេល​២​ថ្ងៃ