បុរស​វ័យ​ចំណាស់​ម្នាក់​ បើកបរ​រថយន្ត​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល

បុរស​វ័យ​ចំណាស់​ម្នាក់​ បើកបរ​រថយន្ត​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល



ក្រចេះ ៖ បុរស​វ័យ​ចំណាស់​វ័យ​៧១​ឆ្នាំ​ម្នាក់ ​បើកបរ​រថយន្ត​មែក​សឺ​ដេ​ស​១​គ្រឿង​ បាន​បើក​បោះពួយ​យ៉ាង​លឿន​រួច​រេ​ចង្កូត​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ឡើង​ទ្រេត និង​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់ ​និង​៣​នាក់​ទៀត ​រងរបួស​ធ្ងន់​ស្រាល។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ ទៅ​លើ​ផ្ទះ​តៀម​លក់​គ្រឿងទេស​មួយ​កន្លែង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ចំណុច​អូរ​កណ្តៀរ ស្ថិត​ក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ជាប់​និង​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង។

លោក​អនុសេនីយ៍ឯក នួន សារិន អធិការរង​នគរបាល ស្រុក​សំបូរ​ទទួលបន្ទុក​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​មាន​ក្មេង​ស្រី​ចំនួន​៤​នាក់ បាន​នាំ​គ្នា​លេង​ក្នុង​ផ្ទះ​តៀម​លក់​គ្រឿងទេស​មួយ​នេះ ស្រាប់តែ​រថយន្ត​បង្កហេតុ​ខាងលើ​ម៉ាក់​សឺ​ដេ​ស ពណ៌​ស ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ក្នុង​ទិសដៅ​មកពី​ខេត្ត​រតនគីរី​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ បាន​រេ​ចង្កូត​និង​ជ្រុល​មក​បុក​ចូល​ក្នុងផ្ទះ​លក់​គ្រឿងទេស​មួយ​នេះ​ឡើង​បាក់​ទ្រេត បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​ផ្សេងទៀត​របួស។

នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពេល​កើតហេតុ​បុរស​ជា​អ្នក​បើករថយន្ត​បង្កហេតុ​ឈ្មោះ ហ៊ួ​ន លីម អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី៕

បុរស​វ័យ​ចំណាស់​ម្នាក់​ បើកបរ​រថយន្ត​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល បុរស​វ័យ​ចំណាស់​ម្នាក់​ បើកបរ​រថយន្ត​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល បុរស​វ័យ​ចំណាស់​ម្នាក់​ បើកបរ​រថយន្ត​បុក​ចូល​ផ្ទះ​លក់​ចាប់ហួយ​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល