ចូល​កាច់​សោក​ម៉ូតូ​គេ​មិនបាន​សម្រេច​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់​វាយម្នាក់​មួយ​ដៃ​ មួយ​ជើង​ ស្ទើរ​ស្លាប់ស្ទើររស់

ចូល​កាច់​សោក​ម៉ូតូ​គេ​មិនបាន​សម្រេច​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់​វាយម្នាក់​មួយ​ដៃ​ មួយ​ជើង​ ស្ទើរ​ស្លាប់ស្ទើររស់



ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​វាយ​ឡើង​ទ្រោម​ខ្លួន​ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​ និង ​បក្ខពួក​ម្នាក់ទៀត​ធ្វើ​សកម្មភាព​ចូល​លួច​កាច់​សោ.ក​ម៉ូតូ​មួយ​គ្រឿង​ ត្រូវ​ម្ចាស់​គេ​ដឹង​ទាន់​ក៏​ស្រែក​ឆោឡោ​ថា​ចោរ​ៗ​ហើយ​ដេញ​ចាប់​បាន​ម្នាក់ ​និង​រត់​រួច​ម្នាក់។

ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២៩ ខែមិថុនា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំ​រោង​ក្រោម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​មានឈ្មោះ​ចិន្ដា​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់នៅ​ម្ដុំ​វត្តភ្នំ​ខណ្ឌ​ដូនពេញ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​បាន​ចត​ម៉ូតូ​ទុក​នៅ​ក្បែរ​បន្ទប់​ជួល​ដោយ​បាន​ចាក់​សោក​ត្រឹមត្រូវ គាប់​ជួន​ពេលនោះ​មាន​ជនសង្ស័យ​ពីរនាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥ ​មក​ឈប់​ក្បែរ​នោះ​តែ​នៅ​លើ​ខ្នង​ប្រឡាយ​។

ពេល​នោះ​មាន​ជនសង្ស័យ​ម្នាក់ ​បាន​ដើរចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ.ក​ម៉ូតូ​ និង ​ម្នាក់ទៀត​ឈរ​ចាំ​នៅ​កន្លែង​ម៉ូតូ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​នោះ​ ស្រាប់តែ​ប្រជាពលរដ្ឋ​បាន​ឃើញ​ទាន់​ក៏​ស្រែ​ឆោឡោ​ឡើង​ថា​ ចោរៗ​ទើប​ជនសង្ស័យ​បាន​រត់​ស្ទុះ​ឡើង​ទៅ​រក​ម៉ូតូ​ដែល​បក្ខពួក​ខ្លួន​កំពុង​ឈប់​រង់ចាំ​ជាស្រេច​នោះ ប៉ុន្ដែ​ពេល​ស្ទុះ​រត់​ទៅ​ឡើង​ជិះ​ម៉ូតូ​នោះ​ដូច​ទៅ​ច្រាន​ម៉ូតូ​នោះ​ទម្លាក់​ប្រឡាយ​ទឹក​ចឹង​គឺ​ធ្លាក់​ទាំង​មនុស្ស​និង​ម៉ូតូ​ចូល​ប្រឡាយ​ទឹក​នោះ​តែម្ដង​ ទើប​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់ ​និង ​រត់​រួច​ម្នាក់។

ពេល​ដេញ​ចាប់​បាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ព្រួត​វាយ​ឡើង​ទ្រោម​ខ្លួន ​ទើប​នគរបាល​ទៅដល់​ជួយ​អន្ដ​រាគមន៍​កុំ​អី​អាច​ប្រជាពលរដ្ឋ​កាត់ទោស​តែម្ដង​។ ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ឯកសារ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕

ចូល​កាច់​សោក​ម៉ូតូ​គេ​មិនបាន​សម្រេច​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់​វាយម្នាក់​មួយ​ដៃ​ មួយ​ជើង​ ស្ទើរ​ស្លាប់ស្ទើររស់ ចូល​កាច់​សោក​ម៉ូតូ​គេ​មិនបាន​សម្រេច​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់​វាយម្នាក់​មួយ​ដៃ​ មួយ​ជើង​ ស្ទើរ​ស្លាប់ស្ទើររស់