ប្រជាពលរដ្ឋ​២១​នាក់​លួច​ចូល​ទឹកដី​ថៃ ត្រូវ​បាន​អាជា្ញធរ​ចាប់​បញ្ជូន​មកវិញ

ប្រជាពលរដ្ឋ​២១​នាក់​លួច​ចូល​ទឹកដី​ថៃ ត្រូវ​បាន​អាជា្ញធរ​ចាប់​បញ្ជូន​មកវិញ



ឧ​ត្ត​រ​មានជ័យ ៖ នៅ​វេលា​ម៉ោង​១៥​និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ អាជា្ញធរ​ថៃ​ប្រគល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ប៉ូលិស​ច្រក​អន្តជាតិ​ជាំ​សា​ង៉ាំ ចំនួន​២១​នាក់ ​ប្រុស​១១​នាក់​ ស្រី​១០​នាក់ ​ដែល​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦​ នៅ​ខេត្ត​សមុទ្រ​បាកាន​ ប្រទេស​ថៃ​ពី​បទ​ឆ្លងដែន​ខុសច្បាប់ ដែល​ចូល​តាម​ច្រក​ប៉ោយប៉ែត។

ប្រជាពលរដ្ឋ​ទាំងអស់​នោះ រស់នៅ​ខេត្ត​ស្ទឹងត្រែង​៥​នាក់ ខេត្ត​សៀមរាប​៨​នាក់ ខេត្ត​កំពង់ចាម​២​នាក់ ខេត្តបន្ទាយមានជ័យ​៣​នាក់ ខេត្តតាកែវ​២​នាក់។

នៅ​ពេល​បច្ចុប្បន្ន សមត្ថកិច្ច​ច្រក​ជាំ សា​ង៉ាំ បានធ្វើ​ការអប់រំ​ហើយ​បាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅ​ដ្ឋាន​រៀង​ៗ​ខ្លួន​វិញ៕