បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ

6 Videos


បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាក បានបើកកៀរបណ្តាលឲ្យដួលបោកក្បាលនៅលើផ្លូវជាតិលេខ ១ ដោយសារអត់ពាក់មួកសុវត្តិភាពពេលបើកម៉ូតូ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ ។

P9

បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ១៥-១៦ នៅចំណុច ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ស៊ីធួន ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ បើកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CL-9718 បានធ្វើដំណើរចេញពីផ្សារគគីរក្នុងទិសដៅទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបានបើកមកកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលបោកក្បាលលើផ្លូវជាតិ ព្រោះមិនមានពាក់មួកសុវត្ថិភាព ។

បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ

បន្ទាប់ពីបង្កហេតុរថយន្តនោះ បានបើកគេចបាត់ ដោយឡែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ៕

                                                                                                             សុថាត់