ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៤)

ភាគ​ទី​១៤
ទ្រង់​ក៏​ទទួល​យក​កែវ​មាស​នោះ​មក​សោយ​ស្រា​ក្នុង​កែវ​អស់​ទៅ!
ជើពា​សម្លឹង​មើល​មុខ​សាងឃុន​ដោយ​ក្នាញ់​ក្នុង​ចិត្ត​ គេ​បោះ​ជំហាន​យ៉ាង​លឿន​ដើរ​ចេញ​ទៅ​ក្រៅ។ សាងឃុន​ឃើញ​ដូច្នោះ​ក៏​ស្រែក​ថា៖
«នែ! អា​ស្អី​គេ​នេះ! ត្រឡប់​មក​វិញ!»
ជើពា​មិន​អើពើ​នឹង​សម្ដី​នេះ​ទេ គេ​ចេះ​តែ​ដើរ​ចេញ​ទៅ​ក្រៅ។

 

ការ​ដែល​ជើពា​មិន​ត្រឡប់​មក​វិញ​តាម​ពាក្យ​បង្គាប់​របស់​គេ ​បណ្ដាល​ឱ្យ​សាងឃុន​អាម៉ាស់​មុខ​ណាស់​ដែរ គេ​មាន​ការ​ក្ដៅ​ក្រហាយ​ខ្លាំង​ណាស់ គេ​លើក​ស្រា​ឡើង​ផឹក​១​កែវ​ទៀត​ហើយ​ពោល​ថា៖
«បង​ធាមូចិន​មាន​សេនា​ជំនិត​បួន​រូប ប៉ុន្តែ​ខ្ញុំ​មាន​វត្ថុ​ម្យ៉ាង ​ឱ្យ​តែ​ខ្ញុំ​ចេញ​បញ្ជា​វត្ថុ​នោះ​មក​តែ​មួយ​ដង្ហើម​ទេ វា​នឹង​ស៊ី​សេនា​ទាំង​៤​នោះ​អស់​ភ្លាម​មួយ​រំពេច!»
និយាយ​ចប់​ហើយ​ក៏​សើច​ក្អៀកៗ​ឡើង។ ទ្រង់​វានយានយុងជី​ឮ​សម្ដី​នេះ ​ទ្រង់​មាន​ការ​ឆ្ងល់​ក្នុង​ព្រះ​ទ័យ​ណាស់​ក៏​មាន​ព្រះ​បន្ទូល​សួរ​ថា៖
«តើ​វត្ថុ​អ្វី​ទៅ?»

 

សាងឃុន​ទូល​ថា៖
«យើង​នាំ​គ្នា​ចេញ​ទៅ​មើល​ខាង​ក្រៅ​មួយ​ភ្លែត​នឹង​ឃើញ​ភ្លាម។»
វួងហាន់​ឮ​សម្ដី​របស់​កូន​ក៏​ពោល​ឡើង​ថា៖
«ផឹក​ស្រា​ស្រួលៗ​ម៉េច​ក៏​ឯង​ចង់​បង្ក​រឿង​អ៊ីចឹង​ហ្ន៎?»
ទ្រង់​វានយានយុងជី​ទ្រង់​មាន​ការ​ងឿង​ឆ្ងល់​ពេក ណា​មួយ​ទ្រង់​ចង់​ឱ្យ​មាន​ការ​អ៊ូអរ​សប្បាយ​ផង​ក៏​មាន​ព្រះ​បន្ទូល​ថា៖
«អង្គុយ​ផឹក​យូរ​ពេក​ក៏​អផ្សុក​ដែរ យើង​ចេញ​ទៅ​ក្រៅ​កម្សាន្ត​បន្តិច​ទៅ​ចុះ?»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៤)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ