កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

Lionel Messi ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ បន្ទាប់​ពី​ក្រុម​អាហ្សង់ទីន ចាញ់​ឈីលី​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America 2016 ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​តារា​បាល់ទាត់​ល្បីៗ​មួយ​ចំនួន ដែល​ឆាប់​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ៖

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

Lionel Messi ​ប្រធាន​ក្រុម​អាហ្សង់ទីន

 

១. Lionel Messi – វ័យ​២៩​ឆ្នាំ (១១៣​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

Messi ​បង្ហាញ​ខ្លួន​សរុប​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​​១១៣​ប្រកួត ស៊ុត​បាន​៥៥​គ្រាប់ ជាប់​កំណត់ត្រា​​អ្នក​ស៊ុត​ច្រើន​ជាង​គេ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ​ខ្សែ​ប្រយុទ្ធ​ក្រុម​ FC Barcelona រូប​នេះ​ ​ធ្លាប់​ជួយ​ឲ្យ​អាហ្សង់ទីន​ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ​១​ដង​កាល​ឆ្នាំ​២០១៤ និង​ Copa America ៣​ដង​នៅ​ឆ្នាំ (២០០៧, ២០១៥, ២០១៦) ​ប៉ុន្តែ​មិន​ដែល​បាន​លើក​ពាន​ទេ។

 

២. Paul Scholes – វ័យ​៣០​ឆ្នាំ (៦៦​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

Scholes បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នៅ​​វ័យ​​៣០​ឆ្នាំ​កាល​ឆ្នាំ​២០០៤ បន្ទាប់​ពី​​អង់គ្លេស​ ចាញ់​ប៉េណាល់ទី​ព័រទុយហ្គាល់​ វគ្គ​៨​ក្រុម​ ធ្លាក់​ពី​ Euro 2004។ អតីត​ខ្សែ​បម្រើ​ក្រុម Manchester United រូប​នេះ​ ​លេង​ឲ្យ​អង់គ្លេស​សរុប​បាន​៦៦​ប្រកួត ស៊ុត​បាន​១៤​គ្រាប់។

 

៣. Eric Cantona – វ័យ​២៩​ឆ្នាំ (៤៥​​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

Cantona លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង បាន​៤៥​ប្រកួត ស៊ុត​បាន​២០​គ្រាប់។ ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម​ Man Utd រូប​នេះ​ ​បាន​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង​​នៅ​ឆ្នាំ​១៩៩៥ ត្រឹម​វ័យ​២៩​ឆ្នាំ បន្ទាប់​ពី​រង​ការ​ពិន័យ​ ក្រោយ​ទាត់​ក្បាច់​ Kung-Fu លើ​អ្នកគាំទ្រ​ក្រុម​ Crystal Palace។

 

៤. Per Mertesacker – វ័យ​២៩​ឆ្នាំ (១០៤​​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

Mertesacker បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ បន្ទាប់​ពី​លើក​ពាន​ World Cup ឆ្នាំ​២០១៤ នៅ​វ័យ​២៩​ឆ្នាំ ដោយ​សារ​ពិបាក​ប្រជែង​ជម្រើស​ដំបូង​ជាមួយ​ Jerome Boateng និង​ Mats Hummels។ ខ្សែ​ការពារ​កណ្ដាល​ក្រុម​ Arsenal រូប​នេះ លេង​ឲ្យ​អាល្លឺម៉ង់​សរុប​ ១០៤​ប្រកួត ​ស៊ុត​បាន​៤​គ្រាប់។​

 

៥. Philipp Lahm  ​– វ័យ​៣០​ឆ្នាំ (១១៣​​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

Lahm ​ក៏​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្រោយ​ឈ្នះ​ World Cup 2014 នៅ​​ប្រេស៊ីល​ដែរ នៅ​អាយុ​៣០​ឆ្នាំ។ ខ្សែ​ការពារ​​ក្រុម​ Bayern Munich រូប​នេះ​ លេង​ឲ្យ​អាល្លឺម៉ង់​បាន ១១៣​ប្រកួត និង​ក្លាយ​ជា​ប្រធាន​ក្រុម​​ក្មេង​ជាង​គេ​បំផុត​នៅ​ World Cup កាល​ឆ្នាំ​២០១០។

 

៦. Alan Shearer ​– វ័យ​២៩​ឆ្នាំ (៦៣​​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

Shearer បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នៅ​ថ្ងៃ​ខួប​កំណើត​៣០​ឆ្នាំ ​ក្រោយ​​អង់គ្លេស​ធ្លាក់​ពី​ Euro 2000 ត្រឹម​វគ្គ​ចែក​ពូល។ អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Newcastle United ​លេង​ឲ្យ​​អង់គ្លេស​បាន​៦៣​ប្រកួត ស៊ុត​​បាន​៣០​គ្រាប់។

 

៧. Franck Ribery – វ័យ​៣១​ឆ្នាំ (៨១​​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

Ribery បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង ​ដោយ​​ហេតុផល​ផ្ទាល់​ខ្លួន បន្ទាប់​ពី​ពុំ​បាន​បង្ហាញ​វត្តមាន​នៅ​ World Cup ឆ្នាំ​២០១៤ ​ដោយសារ​បញ្ហា​របួស។ ខ្សែ​បម្រើ​ក្រុម​ Bayern Munich រូប​នេះ​ ​លេង​ឲ្យ​បារាំង​៨១​ប្រកួត ស៊ុត​បាន​១៦​គ្រាប់។

 

៨. Francesco Totti – វ័យ​៣០​ឆ្នាំ (៥៨​​ប្រកួត)

 

កីឡាករ​ល្បីៗ ​ដែល​ឆាប់​ចូល​និវត្តន៍​ ពី​ក្រុម​ជម្រើស​ជាតិ

 

ខ្សែ​បម្រើ Totti បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្រោយ​ឈ្នះ​ World Cup ឆ្នាំ​២០០៦ ​នៅ​វ័យ​៣០​ឆ្នាំ។ ​​វីរបុរស​ក្រុម​ Roma រូប​នេះ​ លេង​ឲ្យ​អ៊ីតាលី​បាន​៥៨​ប្រកួត ស៊ុត​បាន​៩​គ្រាប់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail