បច្ចេកវិជ្ជា​រីកចម្រើន​ពេក​ហើយ​! សិង្ហ​បុរី​កំពុង​ព្រួយបារម្ភ​ខណៈ​ចំនួន​ក្មេង​ជំទង់​មើល​រឿង​សិច​តាម​ឧបករណ៍​ទំនើប​កើន​ឡើងជា​លំដាប់​

    ​ក្មេងប្រុស​ជំទង់​សិង្ហ​បុរី ៩ នាក់​ក្នុងចំណោម ១០ នាក់​សុទ្ធតែ​ធ្លាប់​មើល​និង​អាន​រឿង​សិច​កាលពី​ឆ្នាំ​កន្លងទៅ ហើយ​ការ​ស្ទាបស្ទង់​មួយ​បាន​រកឃើញថា ក្មេង​ខ្លះទៀត​បាន​មើល​វា​តាំងពី​មិនទាន់​ចូលរៀន​សាលា​បឋម​។​

​    ​ផ្ទុយទៅវិញ ក្មេងស្រី​ត្រឹមតែ ៨ ភាគរយ​ប៉ុណ្ណោះ ដែល​តិចជាង ១ ក្នុងចំណោម ១០ នាក់ បាន​មើល​រឿង​សិច​ដោយ​ចេតនា​និង​អ​ចេតនា​។​

​    ​រៀបរៀងឡើង​ដោយ Touch Cyber Wellness ដែលជា​ទីភ្នាក់ងារ​ផ្តល់​ការពិភាក្សា​សុវត្ថិភាព​នៅក្នុង​សាលា ការ​ស្ទាប់ស្ទង់​នេះ​បាន​ស្ទង់​មតិ​ពី​សិស្ស​ចំនួន ៩២១ នាក់​ចាប់ពី​អាយុ ១៣ ដល់ ១៥ ឆ្នាំ ដើម្បី​ពិនិត្យ​ពី​ផលប៉ះពាល់​របស់​ក្មេង​ជំទង់​ពី​ការមើល​រឿង​អាសអាភាស​។​

​    ​ទីភ្នាក់ងារ​នេះ​បានធ្វើការ​ស្ទាបស្ទង់​កាលពី ២ ឆ្នាំមុន​និង​កាលពីដើម​ឆ្នាំនេះ​។ ដោយ​ប្រៀបធៀប​ទៅនឹង​ការ​ស្ទាបស្ទង់​លើកទីមួយ ចំនួន​ក្មេងប្រុស​និង​ស្រី​ដែល​បាន​មើល​រឿង​សិច​បាន​កើនឡើង​ពី ៦ ទៅ ១៤ ភាគរយ ហើយ​មូលហេតុ​ចម្បង​នៃ​ការចូល​មើល​រឿង​សិច​គឺ​តាមរយៈ​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​។​

បច្ចេកវិជ្ជា​រីកចម្រើន​ពេក​ហើយ​! សិង្ហ​បុរី​កំពុង​ព្រួយបារម្ភ​ខណៈ​ចំនួន​ក្មេង​ជំទង់​មើល​រឿង​សិច​តាម​ឧបករណ៍​ទំនើប​កើន​ឡើងជា​លំដាប់​

​    ​ក្មេងប្រុស​ចំនួន ៨៨ ភាគរយ​និង​ក្មេងស្រី​ចំនួន ៧៣ ភាគរយ​បាន​មើល​រឿង​តាមរយៈ​ស្មា​ត​ហ្វូ​ន​ឬក៏ Tablet ដែល​ចំនួន​នេះ​កើនឡើង​ពី ៦ ទៅ ៨ ភាគរយ​បើ​ប្រៀបធៀប​ជាមួយ​ការ​ស្ទាបស្ទង់​ក្នុង​ឆ្នាំ ២០១៤​។​

​    ​ក្មេង​ដែល​ចាប់ផ្តើម​មើល​រឿង​សិច​គឺ​ស្ថិតនៅក្នុង​ថ្នាក់បឋមសិក្សា​កម្រិត​ខ្ពស់​ហើយ​ចំនួន​ក្មេងប្រុស​ដែល​បាន​មើល​រឿងនេះ​គឺមាន ៥២ ភាគរយ​និង​ក្មេងស្រី​ចំនួន ២៨ ភាគរយ​។​

​    ​អ្នកជំនាញ​និយាយថា ការរកឃើញ​នេះ​គឺជា​ក្តីកង្វល់​ដ៏​ធំ​មួយ​ព្រោះ​រឿង​ប្រភេទ​នេះ​អាច​ប៉ះពាល់​ដល់​ការសិក្សា​របស់​ក្មេងៗ ការគោរព​តម្លៃ​ខ្លួនឯង ការទំនាក់ទំនង​គ្នា​និង​ឥ​រិ​យ​បថ​របស់​ពួកគេ​ចំពោះ​សេចក្តីស្នេហា​និង​ការ​រួមភេទ​។ ប្រសិនបើ​ពួក​គេង​ប់ង​ល់​ខ្លាំង វា​អាច​បង្កឱ្យមាន​បញ្ហា​ដល់​រាងកាយ​របស់​ពួកគេ​និង​ករណី​រំលោភ​ជាដើម​។​

​    ​អ្នកជំនាញ​ក៏បាន​ដាស់តឿន​ថា នេះ​ជា​ពេលវេលា​ដែល​អាណាព្យាបាល​គួរ​ឃ្លាំមើល​និង​និយាយ​ជាមួយ​កូនៗ​របស់​ពួកគេ​អំពី​បញ្ហា​ទាំងនេះ​ខណៈ​ចំនួន​អ្នកមើល​រឿង​សិច​ត្រូវបាន​រំពឹងទុក​ថា នឹង​កើនឡើង ព្រោះ​សឹង្ហ​បុរី​មាន​អ្នកប្រើប្រាស់​ទូរ​ស័​ទ្ធ​ចល័ត​ច្រើន​៕