ចង់​ដឹង​ ជុំ លីណូ​ ជា​ Fan កីឡា​ករ​បាល់​ទាត់​ណា​ខ្លះ​អត់?

លោក ជុំ លីណា បាន​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ មាន​កីឡាករ​ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ២​រូប​ គឺ​ជា​ Idol របស់​លោក​ គឺ​កីឡាករ ​ប្រាក់ មុន្នីឧត្តម​ លេង​ឱ្យ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​កីឡាករ ចាន់ វឌ្ឍនាកា លេង​ឲ្យ​ក្រុម​បឹងកេត​អង្គរ ។ ចំណែក​កីឡាករ​បរទេស​វិញ គឺ​កីឡាករ​ Ronaldinho អតីត​កីឡាករ​លេង​ឲ្យ​ក្រុម​ FC Barcelona និង ​កីឡាករ Cristiano Ronaldo លេង​ឲ្យ​​ក្រុម​ Real Madrid ។

 

 

ចង់​ដឹង​ ជុំ លីណូ​ ជា​ Fan កីឡា​ករ​បាល់​ទាត់​ណា​ខ្លះ​អត់?
 

តារា​ចម្រៀង​រូប​នេះ​ បាន​លើក​ឡើង​ថា ឲ្យ​តែ​មាន​ការ​ប្រកួត​របស់​កីឡាករ​ដែល​បាន​រៀប​រាប់​ខាងលើ ទោះបី​ជា​មមាញឹក​យ៉ាង​​ណា​ ក៏​លោក​ឆ្លៀត​តាម​ដាន​ជា​និច្ច។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​ក្នុង​ស្រុក​​វិញ មាន​ពេល​ខ្លះ ​លោក​ថែម​ទាំង​ទៅ​​ទស្សនា​ការ​ប្រកួត​ផ្ទាល់​ក៏​មាន។ ជា​មួយ​គ្នា​នោះ​ដែរ សម្រាប់​ខ្លួន​លោក​ផ្ទាល់​ ​នៅ​ភ្នំពេញ​វិញ ជា​រឿយ​លោក​ក៏​តែងតែ​ទៅ​ទាត់​បាល់ លក្ខណៈ​ជា​ក្រុម ជា​មួយ​មិត្តភ័ក្ដិ​ ឬ​អ្នក​ដឹក​នាំ​ការ​សម្ដែង ម្ដង​ម្កាល​​ផង​ដែរ ​ពេល​ទំនេរ​ពី​ការងារ។
 

ដោយសារតែ​ការ​ស្រលាញ់​កីឡា​បាល់​ទាត់​ បែប​នេះ លោក ជុំ លីណូ បាន​ថែម​ទាំង​ចេញ​មុខ​បង្កើត​ក្រុម​បាល់​ទាត់​មួយ​ក្រុម​ នៅ​ស្រុក​កំណើត​របស់​ខ្លួន​ផង កាល​ពី​ឆ្នាំ ២០០៨។ តារា​ចម្រៀង​ដែល​ទើប​ត្រឡប់​ពី​ការ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​ថ្មីៗ​នេះ​ ថ្លែង​ថា ក្រុម​បាល់​ទាត់​ដែល​​លោក​​បង្កើត​មាន​ឈ្មោះ​ថា “ក្រុម​តោ​ស្លូត” ដោយ​ក្រុម​មួយ​នោះ ​មាន​​មិត្តភ័ក្ដិ​ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ជួយ​ឧបត្ថម្ភ​ផង​ដែរ។​

 

“នៅ​កំពង់​ឆ្នាំង​ហ្នឹង​ មាន​ក្រុម​បាល់​ទាត់​ ៩ក្រុម ១ឆ្នាំ​គេ​ប្រកួត​ម្ដង ក្រុម​ខ្ញុំ​ហ្នឹង ​គឺ​ក្រុម​ តោ​ស្លូត មាន​ខ្ញុំ កែវ វាសនា និង មាស សាលី ជួយ​ឧបត្ថម្ភ​​បាន​តិចៗ​ទេ ហើយ​ថ្ងៃ​មុន​ហ្នឹង​ទើប​ជូន​គាត់​១០ម៉ឺន ពេល​​ប្រកួត​បុណ្យ​ក្នុង​ភូមិ” ជុំ លីណូ​លើក​ឡើង។
 

ចង់​ដឹង​ ជុំ លីណូ​ ជា​ Fan កីឡា​ករ​បាល់​ទាត់​ណា​ខ្លះ​អត់?
 

លោក ជុំ លីណូ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដោយសារតែ​ការ​ស្រលាញ់ ​ហើយ​ចង់​ឲ្យ​យុវវ័យ​ក្នុង​ភូមិ​ចេញ​ឆ្ងាយ​ពី​គ្រឿង​ញៀន ទើប​លោក​ប្រឹង​ប្រែង​បន្ត​ការ​ជួយ​ដល់​ក្រុម​បាល់​ទាត់​ខាង​លើ ហើយ​តារា​ចម្រៀង កែវ វាសនា និង មាស សាលី ដែល​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ ក៏​តែង​តែ​ផ្ញើ​ប្រាក់​តាម​លោក​ជួយ​ឧបត្ថម្ភ មិន​ដាច់​ដែរ។
 

ទោះ​បី​​ជា​ក្រុម​​កីឡា​បាល់​ទាល់ ​”ក្រុម​តោ​ស្លូត” ​របស់​លោក ជុំ លីណូ​ បង្កើត​ឡើង​ច្រើន​ឆ្នាំ ហើយ​មិន​ទាន់​​​មាន​កីឡាករ​ណា​ម្នាក់ មាន​សមត្ថភាព​​​ក្លាយ​ជា​កីឡាករ​ក្នុង​​ក្រុមជម្រើសជាតិ​​ក្ដី តែ​​តារា​ចម្រៀង​រូប​នេះ នៅ​តែ​មាន​ឆន្ទៈ​ជួយ​ឧបត្ថម្ភ​​​ក្រុម​មួយ​នេះ​ដដែល ត្បិត​អី​លោក​គិត​ថា កីឡា​បាល់​ទាត់​​នេះ ក្រៅ​ពី​ជួយ​​សុខភាព និង​ជួយ​​បញ្ចៀស​​យុវវ័យ​ឲ្យ​គេច​ផុត​ពី​គ្រឿង​ញៀន ក៏​ជា​ចំណែក​មួយ​​ផ្ដល់​ការ​កម្សាន្ត​ដល់​អ្នក​ភូមិ​​ពេល​ដែល​មាន​ការ​ប្រកួត​​ម្ដងៗ​​ដែរ៕
 

ចង់​ដឹង​ ជុំ លីណូ​ ជា​ Fan កីឡា​ករ​បាល់​ទាត់​ណា​ខ្លះ​អត់?
 

ចង់​ដឹង​ ជុំ លីណូ​ ជា​ Fan កីឡា​ករ​បាល់​ទាត់​ណា​ខ្លះ​អត់?
 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ​