នៅ សូនីតា កើត​ចិត្ត​លែង​អាណិត​ចោរ ពេល​ឃើញ​គេ​វាយ​ជិត​ស្លាប់ បន្ទាប់​ពី​ឪពុក​របស់់​នាង​បាត់​កា​បូប និង​ទូរស័ព្ទ

(ភ្នំពេញ)៖ តារាសម្ដែងស្រីដ៏ស្រស់សោភា កញ្ញា នៅ សុនីតា បានបង្ហាញអារម្មណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងបណ្ដាញសង្គមហ្វេសបុក ដែលនាងបានបង្ហោះថា នាងឈប់អាណិតចោរទៀតហើយ ទោះជាបានឃើញពេលមហាជន វាយធ្វើបាបស្ទើរស្លាប់ស្ទើររស់ក្ដី បន្ទាប់ពីលោកចោរបានលួចយកកាបូបលុយ និងទូរស័ព្ទឪពុករបស់នាង កាលពីពេលថ្មីៗនេះ ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល នឹងសំណេរដ៏កម្ររបស់នាង ។

តារាសម្ដែងស្រីស្រស់ នៅ សូនីតា បាននិយាយថា «ឈប់អារណិតចោរ ពេលគេវ៉ៃទៀតហើយ ឲ្យគេវ៉ៃឲ្យងាប់ចុះ ចង្រៃអីមកយកថ្ពក់យកកាបូប និងទូរស័ព្ទដៃប៉ា ទៅអស់គ្មានសល់អ្វីទេ ឲ្យចោរហ្នឹងយកទៅចុះ ហែងយកទៅ និងគេដាក់ទំនាយ គេដាក់បណ្ដាសារ គ្រប់ពេល មួយថ្ងៃៗអត់រកស៊ីអីទេ គិតតែរកវិធីណា ធ្វើមិចឲ្យលួចគេបាន គេខំរកស៊ីចង់ងាប់ ពួកវាមកលួចគេស្រួលៗ ឲ្យឡានបុកឲ្យងាប់ចុះ!»។ 

នេះបញ្ជាក់ឲ្យឃើញថា តារាសម្ដែង នៅ សូនីតា កន្លងមកតែងតែមានចិត្តអាណិតអាសូរដល់ចោរពេលត្រូវមហាជន ចោលរោមវាយធ្វើបាប ពេលលួចទ្រព្យសម្បត្តិគេម្ដងៗ ព្រោះមើលទៅគួរឲ្យទេវនាណាស់ ពោលចោរខ្លះត្រូវគេវាយសល់តែដង្ហើមចង្រិតក៏មាន ប៉ុន្តែពេលប៉ះលើគ្រួសាររបស់ នៅ សូនីតា នាងក៏ដាក់បណ្ដាសារចោរតែម្ដង ព្រោះក្ដៅចិត្តពេក។

តារាសម្ដែងមុខស្រស់ ប្រកបដោយមន្តស្នេហ៍ នៅ សុនីតា មួយរយៈចុងក្រោយនេះ នាងហាក់មានការងារធ្វើជាច្រើន ព្រោះត្រូវទទួលធ្វើជាពិធីការិនីផង,តារាសម្ដែងផង និងតារាចម្រៀងផង ។ កាន់តែប្លែកជាងនេះ ការស្លៀកសម្លៀកបំពាក់ ក៏មានភាពល្បីល្បាញខ្លាំងដែរ ព្រោះគ្រាន់តែចូលរួមកម្មវិធីប្រគំតន្រ្តី រ៉ូបដែលនាងស្លៀក គឺមានតម្លៃរាប់រយដុល្លារឯណោះ ពិសេសរ៉ូបពណ៌ទឹកសមុទ្រចុងក្រោយនេះ ត្រូវបានគេដឹងថា មានតម្លៃជិតមួយពាន់ឯណោះ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា តារាស្រី សូនីតា ធ្លាប់បានប្រកាសថា មិនយកកិត្តិយសគ្រួសារ មកជាន់ឈ្លី បែបផ្លូវកាត់នោះទេ។

តារាបង្ហាញម៉ូដ ប្រចាំក្រុម Cambodia Super Model កញ្ញា នៅ សូនីតា បានរំលេចសារមួយ ក្នុងន័យបង្ហាញ ពីការតាំងចិត្តរបស់នាង ដោយមិនប្រាថ្នា ភាពឡូយឆាយ ហ៊ឺហារ តាមរយៈការ មានបានតាមផ្លូវ កាត់អ្វីឡើយ ដោយនាងសុខចិត្តរស់នៅ តាមបែបសាមញ្ញ រកបានប៉ុណ្ណា ចាយប៉ុណ្តឹង មិនចង់មានបាន តាមផ្លូវកាត់ ដូចអ្នកដទៃឡើយ ។

តារាស្រីរាងខ្ពស់ស្រឡះ រូបស្អាត នៅ សូនីតា បានរំលេចសារខ្លីមួយ បង្ហោះនៅលើ បណ្តាញទំនាក់ទំនង Facebook ផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នេះថា "ទោះបី ខ្ញុំមិនឡូយ មិនហ៊ឺហាដូចគេក៏ដោយ ប៉ុន្តែខ្ញុំពេញចិត្ត ការរស់នៅ សាមញ្ញ របស់ក្រុមគ្រួសារខ្ញុំ ។ ខ្ញុំមិនយកកិត្តិយស គ្រួសាររបស់ខ្ញុំ មកជាន់ឈ្លី ដោយប្រាក់ដុល្លារ ជីវិតខ្ញុំលំបាកតាំងតែពីតូច ហើយខ្ញុំក៏សុខចិត្ត អ៊ីចឹងតទៀត ក៏គ្មានបញ្ហាដែរ ហើយខ្ញុំពេញចិត្ត នឹងការងារសព្វថ្ងៃរបស់ខ្ញុំ អរគុណប៉ាម៉ាក់ ដែលបង្រៀន កូនឲ្យដើរតាមកន្លងធម៌ "។

តាមសម្តី ដែលនាងបង្ហោះនោះ បានធ្វើឲ្យទស្សនិកជន និងអ្នកដែលគាំទ្រនាង ជាច្រើន មានការងឿងឆ្ងល់ថា ហេតុអីនៅសុខៗ នាងបង្ហាញសារបែបនេះ ឬដោយសារតែមានបុរស សម្បូរទ្រព្យណាម្នាក់ តាមប្រម៉ាញ់ស្នេហ៍នាង? បានជាតារាស្រី វ័យក្មេងរូបនេះ ព្រលយសម្តី បែបនេះ ដើម្បីបង្ហាញ ជាសញ្ញាណអវិជ្ជមានមួយ ដល់បុរសដែលប៉ងប្រាថ្នា ចង់យកដុល្លារ មកជះលើនាង ដើម្បីជាថ្នូរដូរ យកខ្លួនប្រាណ របស់នាង ឬជាស្នេហាក្លែងក្លាយ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload