រថយន្តបុកម៉ូតូមន្ត្រីយោធាស្លាប់ ដាច់ពោះវៀនចេញក្រៅ យ៉ាងអាណោធអាធ័ម នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ រថយន្តកាមរីឆ្លាមមួយគ្រឿង បានបុកម៉ូតូមន្ត្រីយោធា បណ្តាលឲ្យស្លាប់ ដាច់ពោះចេញពោះវៀនមកក្រៅ គួរឲ្យអាសូរ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តាលផ្លូវជាតិលេខ៥ នៅវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

កម្លាំងនគរបាលចរាចរណ៍ បានឲ្យភ្នាក់ងារ Fresh News ដឹងនៅកន្លែងកើតហេតុថា រថយន្តកាមរីឆ្លាម ស្លាកលេខភ្នំពេញ 2K-4752 ពណ៌ទឹកមាស បានទៅបុកម៉ូតូមន្ត្រីយោធា ច្រាសទិសគ្នា ម៉ាក Honda Dream C125 ឆ្នាំ២០០៣ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1C-9438 ប៉ើងមនុស្ស ចំងាយពីរថយន្ត និងម៉ូតូរងគ្រោះ ប្រមាណជា៥០ម៉ែត្រ ។

សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណសាកសពមន្រ្តីយោធានៅឡើយនោះទេ ខណៈម្ចាស់រថយន្តបង្ករត់ គេចបាត់ស្រមោលតែម្តង គ្មានបង្សល់អ្វី នៅក្នុងរថយន្តនោះឡើយ។

មកដល់ពេលនេះ សមត្ថកិច្ចជំនាញបានស្ទូចយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅស្នងការខេត្ត ស្រាវជ្រាវរកម្ចាស់រថយន្តបង្ក មកចាត់ការតាមនិតិវិធីច្បាប់ ចំណែកសាកសពរងគ្រោះយកទៅរក្សាទុកនៅវត្តអារាម រង់ចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នាផងដែរ ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៨ មករា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ។

ជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូវ៉េវពាក់ស្លាក់លេខបន្ទាយមានជ័យ 1D-3840 ក្នុងទិសដៅពីកើតមកលិច ហើយត្រូវរថយន្ត ម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ2AD.2464 បើកស្របទិសគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូពីក្រោយពេញទំហឹង បណ្តាលស្លាប់ហើយកិន ពីលើធ្លាយពោះវៀនចេញក្រៅ និងខ្ទេចសាច់ ។

ក្រោយពេលម្ចាស់រថយន្តបុកហើយ បានបើកទ្វារគេចខ្លួន ដោយគេក៏បានមិនស្គាល់អត្តសញ្ញាណដែរ ។ ក្រោយពេល មន្ត្រីជំនាញចុះទៅពិនិត្យវាស់វែង ហើយគឺរថយន្ត សាំយ៉ុងយកមករក្សាទុក ទាំងរថយន្ត និងម៉ូតូទុកអធិការនគបាលស្រុកព្រះនេត្រព្រះ និងសពជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅវត្តរហាល ដើម្បីរង់ចាំសាច់ញាតិ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្តបុកម៉ូតូមន្ត្រីយោធាស្លាប់ ដាច់ពោះវៀនចេញក្រៅ យ៉ាងអាណោធអាធ័ម នៅក្រុងសិរីសោភ័ណ

រថយន្តបុកម៉ូតូមន្ត្រីយោធាស្លាប់ ដាច់ពោះវៀនចេញក្រៅ យ៉ាងអាណោធអាធ័ម នៅក្រុងសិរីសោភ័ណ

រថយន្តបុកម៉ូតូមន្ត្រីយោធាស្លាប់ ដាច់ពោះវៀនចេញក្រៅ យ៉ាងអាណោធអាធ័ម នៅក្រុងសិរីសោភ័ណ

រថយន្តបុកម៉ូតូមន្ត្រីយោធាស្លាប់ ដាច់ពោះវៀនចេញក្រៅ យ៉ាងអាណោធអាធ័ម នៅក្រុងសិរីសោភ័ណ