របស់ ៤ យ៉ាង ដែល​បំផ្លាញ​សុខភាព​មនុស្ស​ស្រី ដោយ​មិន​ដឹង​ខ្លួន​

របស់ ៤ យ៉ាង ដែល​បំផ្លាញ​សុខភាព​មនុស្ស​ស្រី ដោយ​មិន​ដឹង​ខ្លួន​


របស់ ៤ យ៉ាង ដែល​បំផ្លាញ​សុខភាព​មនុស្ស​ស្រី ដោយ​មិន​ដឹង​ខ្លួន​

១. ខោអាវ​ក្នុង​រឹប​រាង​
មនុស្ស​ស្រី​មួយចំនួន ប្រហែល​ជា​ធ្លាប់ប្រើ​របស់​នេះហើយ ជាពិសេស ពេល​ទៅ​កម្មវិធី​នានា ដើម្បី​ជួយ​ឲ្យ​រាងរ​បស់​អ្នក មើល​ទៅ​ស្អាត​ជាង​មុន ហើយ​គ្មាន​ក្បាលពោះ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ការមើល​ទៅ​ស្រស់ស្អាត​ដោយ​វិធី​នេះ បានដាក់​សម្ពាធ​យ៉ាងខ្លាំង ទៅលើ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ដកដង្ហើម​។

២. ខោអាវ​ក្នុង​ប្រើ​ខ្សែ ម៉ូត​ច្រើន ឬ​ក្រណាត់​ផ្សេង​ក្រៅពី​កប្បាស​
ពេលខ្លះ អ្នក​ប្រហែលជា​ចង់​ស្លៀក​សិច​ស៊ី ជាមួយនឹង​សាច់​ក្រណាត់​ម៉ូត​ប្លែកៗ ដែល​មាន​នៅលើ​ទីផ្សារ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា សាច់​ក្រណាត់​សាតាំង ឬ​ប្រើតែ​ខ្សែ​បែបនេះ អាច​បង្ក​ជា​មេរោគ ឬ​ផ្សិត នៅ​ប្រដាប់ភេទ​អ្នក​បាន​។ ដូច្នេះ ចូរ​ប្រើ​ខោអាវ​ក្នុង ដែល​ធ្វើ​ពី​កប្បាស​ទើប​ល្អ​។​

៣. ខោ​ខូវប៊យ​រឹប​ខ្លាំង​
ជា​ការពិត ការ​ស្លៀក​រឹប​ខ្លាំង​បែបនេះ អាច​ធ្វើឲ្យ​អ្នក​មើល​ទៅ​ស្រស់ស្អាត និង​សិច​ស៊ី ប៉ុន្តែ វា​អាច​ធ្វើឲ្យ​ស្ពឹក​សរសៃ​ជើង​របស់​អ្នក ហើយ​ពេល​ខ្លះ វា​អាច​បណ្តាលឲ្យរ​មាស់ និង​ឡើង​កន្ទួល​ផងដែរ​។​

៤. អាវ​ក្នុង​លេង​ម៉ូត​
របស់​បែបនេះ អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ ឬ​មើល​ទៅ​សិច​ស៊ី ប៉ុន្តែ វា​ពិតជា​គ្រោះថ្នាក់ ចំពោះ​សុដន់​អ្នក​ណាស់ ពីព្រោះ អាវ​ខ្លះ​មិន​អាច​ទ្រ ឬ​មិន​សម​នឹង​ទំហំ​សុដន់​អ្នក​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​សុដន់ ឆាប់​យារ​ធ្លាក់​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។