ជួប​ក្មេង​ប្រុស​ធាត់​ជាង​គេ​លើ​លោក ញ៉ាំ​អាហារ​៥​ពេល​ក្នុង​មួយ​ថ្ងៃ​

ក្មេង​ប្រុស​ជន​ជាតិ​ឥណ្ឌូណេស៊ី​​​ម្នាក់​​​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជា​ កុមារា​​ធាត់​​​ជាង​គេ​​លើ​លោក ដោយ​សារ​តែ​​រូប​​រាង​ម៉ាប់​ខ្លាំង​របស់​វា រហូត​ដល់​សារព័ត៌មាន​អង់គ្លេស​ចាប់​​អារម្មណ៍​ចុះ​ផ្សាយ។

ជួប​ក្មេង​ប្រុស​ធាត់​ជាង​គេ​លើ​លោក ញ៉ាំ​អាហារ​៥​ពេល​ក្នុង​មួយ​ថ្ងៃ​

ប្រភព​ព័ត៌មាន​ Daily Mail កុមារា​ Arya Permana មាន​អាយុ​​​ទើប​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មាន​ទម្ងន់​ដល់​ទៅ​១៩២​ គីឡូក្រាម​។ រៀង​រាល់​ថ្ងៃ​ ក្មេង​ប្រុស​ដែល​មក​ពី​ខេត្ត ​West Java ប្រទេស​ឥណ្ឌូណេស៊ី​រូប​នេះ​ មាន​របប​​ញ៉ាំ​​ចំនួន​៥​ពេល ដែល​​អាហារ​​របស់​គេ​មាន​ដូច​ជា បាយ​ ត្រី​ប្រឡាក់ សាច់​​គោ ស៊ុប និង​​នំ​ធ្វើ​ពី​សណ្ដែក​សៀង។

សព្វ​ថ្ងៃ​ Arya រស់​នៅ​​ក្រោម​ការ​មើល​ថែ​របស់​​ម្ដាយ ហើយ​រូប​គេ​មិន​អាច​ទៅ​សាលា​រៀន​បាន​នោះ​ទេ ដោយ​សារ​រូប​រាង​ធាត់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​​​ក្មេង​ប្រុស​រូប​នេះ​​ដើរ​មិន​រួច ព្រម​ទាំង​មិន​អាច​ស្លៀក​ពាក់​ទំហំ​ដូច​មនុស្ស​ធម្មតា​បាន​នោះ​ទេ។

បើ​តាម​សម្ដី​អ្នក​ស្រី Rokayah ដែល​ជា​​ម្ដាយ​របស់​ Arya បាន​ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​អ្នក​ស្រី​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​កូន​ប្រុស​ ព្រោះ​ទម្ងន់​របស់​វា​កាន់​តែ​​កើន​ៗ​ឡើង​។ អ្នក​ស្រី Rokayah បាន​ឲ្យ​ដឹង​ថា Arya មាន​ដង្ហើម​ខ្លី​ៗ និង​ញ៉ាំ​ច្រើន ដូច​នេះ​អ្នក​ស្រី​​កំពុង​ចាប់​ផ្ដើម​ដាក់​ផែន​ការ​​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​​ឲ្យ​ញ៉ាំ​តិច​ជាង​មុន​ ដើម្បី​​សុខភាព​របស់​គេ៕

ចុចអាន៖  ធាត់​ទេ​តែ​រាំ​អស់​ស្ទះ​ អីចឹង​បាន​ជា​លេច​មុខ​ភ្លាម​​​ល្បី​ទូទាំង​ពិភពលោក​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​​

​​​​​​