វិធី​ធម្មជាតិ​ងាយៗ ដើម្បី​បំបាត់ ការឈឺ​កែងជើង​

វិធី​ធម្មជាតិ​ងាយៗ ដើម្បី​បំបាត់ ការឈឺ​កែងជើង​


វិធី​ធម្មជាតិ​ងាយៗ ដើម្បី​បំបាត់ ការឈឺ​កែងជើង​

​ការឈឺ​កែងជើង អាច​បណ្តាលមកពី​មូលហេតុ​ជាច្រើន ដូចជា ការពាក់​ស្បែកជើង​កែវ​ខ្ពស់​ពេក ស្បែកជើង​រឹង​ខ្លាំង ការ​ឈរ ឬ​ដើរ​យូរពេក​។ វា​អាច​ធ្វើឲ្យ​អ្នក​ឈឺចាប់ និង​មិន​មាន​ផា​សុកភាព​។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន ដែល​អាច​បំបាត់​ការ​រលាក និង​ការឈឺចាប់​នៅ​កែង​ជើងបាន​។​

១. ម្ទេស​
Capsaicin គឺ​សារធាតុ​ប្រឆាំង​ការឈឺចាប់ ដែល​មាន​នៅក្នុង​ម្ទេស​។ ចូរ​កិន​ម្ទេស​ឲ្យ​ម៉ត់ រួច​លាយ​ជាមួយ​ប្រេង​អូ​លីវ​ក្តៅៗ​។ បន្ទាប់មក លាប​វា​នៅ​កន្លែង​ដែល​ឈឺ ហើយ​ម៉ាស្សា​ថ្នមៗ ៥ ទៅ ១០ នាទី​។​

២. ខ្ញី​
​ចូរ​ម៉ាស្សា​ថ្នមៗ ជាមួយនឹង​ប្រេង​ខ្ញី ឬ​ញ៉ាំ​វា​ជា​តែ​។ វា​អាច​ប្រឆាំង​ការ​រលាក និង​បំបាត់​ការ​ឈឺ​ចុកចាប់​។​

៣. ទឹកកក​
​អ្នក​អាច​យក​ក្រណាត់​ស្អាត ដើម្បី​រុំ​ទឹក​មួយ​ដុំ រូ​ច​យក​ទៅ​ស្អំ នៅ​កន្លែង​ដែល​មាន​បញ្ហា​។ វា​អាច​ធ្វើឲ្យ​ស្ពឹក ហើយ​បាត់​ការឈឺចាប់​បាន​។​

៤. ប្រេង​ដូង​
​ចូរ​ម៉ាស្សា​ជើង​ថ្នមៗ ដោយ​ប្រើ​ប្រេងដូង​ក្តៅ​ឧ​ណ្ហៗ ពីព្រោះ វា​អាច​បង្កើន​ចលនា​លំហូរ​ឈាម សម្រួល​សាច់ដុំ និង​កាត់បន្ថយ​ការ​តឹង​សាច់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។