Zlatan ​នឹង​​ចុះ​កុងត្រា​​នៅ​ Man Utd ចុង​សប្ដាហ៍​នេះ

Zlatan Ibrahimovic ​នឹង​​ចុះ​កុងត្រា​នៅ​ក្លឹប​បិសាច​ក្រហម​ Manchester United ​​នៅ​ថ្ងៃ​សុក្រ ឬ​​ចុង​សប្ដាហ៍​នេះ។

 

Zlatan ​នឹង​​ចុះ​កុងត្រា​​នៅ​ Man Utd ចុង​សប្ដាហ៍​នេះ

Zlatan Ibrahimovic

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ុយអែត វ័យ​៣៤​ឆ្នាំ​ បាន​បញ្ចប់​​កុងត្រា​ជាមួយ​ក្លឹប​ Paris St-Germain ​និង​រំពឹង​ថា​នឹង​ចុះ​កុងត្រា​​១ឆ្នាំ​នៅ​ Old Trafford។ Zlatan ដែល​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​នៅ​៤​ប្រទេស​ផ្សេង​គ្នា ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ Ligue 1 របស់​បារាំង​រដូវ​កាល​មុន​ ​ដោយ​ស៊ុត​​បាន​៣៨​គ្រាប់ ​ប៉ុន្តែ​នៅ​ Euro 2016 រូប​គេ​រក​គ្រាប់​មិន​បាន​ទេ ធ្វើ​ឲ្យ​ស៊ុយអែត​ធ្លាក់​​ត្រឹម​វគ្គ​ចែក​ពូល។

 

Zlatan ​នឹង​​ចុះ​កុងត្រា​​នៅ​ Man Utd ចុង​សប្ដាហ៍​នេះ

 

តារា​ឆ្នើម​រូប​នេះ​ នឹង​ក្លាយ​ជា​កីឡាករ​ទី​២ ​ដែល​ចុះ​កុងត្រា​នៅ​ Man Utd ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី Jose Mourinho ​ខណៈ​ដែល​ក្លឹប​បាន​ទិញ​ចូល​ខ្សែ​ការពារ​​ជម្រើស​ជាតិ​កូឌីវ័រ ​វ័យ​២២​ឆ្នាំ Eric Bailly ​ពី​ក្លឹប​ Villarreal ​ក្នុង​តម្លៃ​៣០​លាន​ផោន​បាន​ម្នាក់​ហើយ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc