ពេជ្រ សោភា នឹងបន្ត បើសិនជាលទ្ធផលល្អ (មានវីដេអូ)

ភ្នំពេញ៖ ដោយសាតែមានអ្នកគាំទ្រជាច្រើន ចោទជាសំនួរទៅ អ្នកនាង ពេជ្រ សោភា រឿងចាកចេញពី សិល្បៈ ដោយមិនមានមូលហេតុ ពិតប្រាកដ នៅល្ងាចថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦នេះ អ្នកនាងពេជ្រ សោភា បានបង្ហោះវីដេអូមួយ នឹងបាននិយាយថា អ្នកនាងនឹងចេញទៅព្យាបាល ជំងឺនៅថ្ងៃស្អែក ។

នាងបន្តទៀតថា តាមពិតនាង មិនមែនចាកចេញពីសិល្បៈ នោះទេ តែអ្នកនាងមានជំងឺ នឹងគ្រាន់តែត្រូវការពេលវេលា សម្រាប់ព្យាបាល តែប៉ុន្នោះ ហើយបើសិនជាការព្យាបាល មានលទ្ធផលល្អ នោះ នាងនឹងនៅតែបន្តក្នុង វិស័យមួយនេះ តែយ៉ាងណាមិញ នាងមិនបានប្រាប់ឲ្យដឹងនូវ ជំងឺដែលធ្វើឲ្យនាង ត្រូវទៅពិនិត្យព្យាបាល នោះទេ ដោយនាងគ្រាន់តែបង្ហើបថា នេះជាជំងឺកាចសាហាវ សម្រាប់នាង ហើយសម្រាប់ថ្ងៃស្អែកនេះ នាងគ្រាន់តែទៅពិនិត្យ ពីអាការៈនៃ ជំងឺរបស់នាង មិនទាន់សម្រេចថា ត្រូវព្យាបាល ឬយ៉ាងណាឡើយ ។

នៅក្នុងនោះផងដែរ អ្នកនាងពេជ្រ សោភា បានសំណូមពរឲ្យអ្នគគាំទ្របន្ត គាំទ្រ និង អរគុណសម្រាការលើកទឹកចិត្ត របស់ពុកម៉ែបងប្អូន ហើយបន្ទាប់ពីព្យាបាលរួច ពេជ្រ សោភា នឹងមានបទចម្រៀង Original ថ្មីជាច្រើនទៀត សម្រាប់ឲ្យពុកម៉ែបងប្អូន ជាពិសេស អ្នកគាំទ្រ រីករាយសណ្តាប់ ទុកជាការកម្សាន្ត ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានកាលពីលើកមុនផងដែរថា ប្រភពព័ត៌មានទម្លាយចេញ ពីក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ បាន​ឲ្យដឹងថា តារាចម្រៀងដែលសម្បូរ ទៅដោយរឿងរ៉ាវមិនចេះចប់ និងជាគ្រូបង្វឹកក្នុងកម្មវិធី «The Voice Camdodia» អ្នកនាង ពេជ្រ សោភា កំពុងតែត្រៀមខ្លួនចេញទៅប្រទេសបារាំង ដើម្បីព្យាបាលជំងឺរបស់នាង បន្ទាប់ពីការចេញទៅព្យាបាល នៅប្រទេសថៃ នៅតែមិនទាន់ជាសះស្បើយ។ ពេជ្រ សោភា បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀង និងជាពិធីការិនី ថន តារា ក្នុងស្ថានភាពមានជំងឺជាប់ខ្លួន ខណៈដែលតារាចម្រៀងស្រីរូបនេះ ​មិនងាយ​ចូលរួមក្នុងកម្មវិធីមង្គលការ អ្នកសិល្បៈណាឡើយ ក្រៅពីមនុស្ស​ជិតដិត​បំផុតជាមួយនាង។

ការបង្ហាញខ្លួនរបស់អ្នកនាង ពេជ្រ សោភា ក្នុងពិធីមង្គលការនេះ បានធ្វើឲ្យមហាជនជាភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើល និងសាទរ​ជាខ្លាំងដោយមានអ្នកខ្លះ ចោមរោមថតរូបជាមួយ​យ៉ាងច្រើន ខណៈ​នាងក៏បានឡើងបកស្រាយ បទចម្រៀងចំនួន៣បទ មានដូចជាបទ «ស្រឡាញ់បង, ម៉ែឲ្យជិះឆ្កែ »និង«រាំញីកែងជើង» ជាមួយ លោក ដេវីត ផងដែរ។

តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា នាងបានស្លៀកសម្លៀកបំពាក់ ម៉ូដដដែល ដែល​​បានស្លៀក កាលពីថ្ងៃប្រឡង «The voice Cambodia» វគ្គផ្ដាច់ព្រ័ត្ត ប៉ុន្តែ បានប្ដូរម៉ូដសក់ ​និងផាត់មុខបែបសិចស៊ី​។ ​អ្វីដែលប្លែកនោះ រូបរាងរបស់អ្នកនាង ហាក់ស្គមស្គាំង ​ស្លេកស្លាំង ដូចជាមនុស្សមានជំងឺ ​​ហើយមិនសូវនិយាយស្ដីច្រើន ជាមួយអ្នកសិល្បៈដូចគ្នា ក៏ដូចជាអ្នកព័ត៌មាននោះឡើយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload