សុ​ផា លីន​ដា កាន់តែ​ស្រស់ស្អាត ជាមួយ​រ៉ូ​បរា​ត្រី​ពណ៌​ផ្កាឈូក !

6 Videos


ការងារកាន់តែរីកចម្រើន ស្រីស្អាតដែលជាតារាសម្តែង និង បង្ហាញម៉ូដ សុផា លីនដា កាន់តែស្រស់ស្អាតប្លែក។ ជាពិេសស កាលពីថ្ងៃអាទិត្យទី២៦ ខែមិថុនា សុផា លីនដា បានទៅចូលរួមក្នុងកម្មវិធីរៀបមង្គលការរបស់ ថន ដារ៉ា នាងបានគ្រងនូវឈុតរ៉ូបពណ៌ផ្កាឈូក មើលទៅដូចព្រះនាងនៅក្នុងរឿងព្រេងនិទាន។

P9

សុ​ផា លីន​ដា កាន់តែ​ស្រស់ស្អាត ជាមួយ​រ៉ូ​បរា​ត្រី​ពណ៌​ផ្កាឈូក !
សុ​ផា លីន​ដា កាន់តែ​ស្រស់ស្អាត ជាមួយ​រ៉ូ​បរា​ត្រី​ពណ៌​ផ្កាឈូក !

ក្រៅពីការតុបតែងខ្លួន យ៉ាងស្រស់ស្អាតនៅថ្ងៃនោះ សុផា លីនដា បានគ្រងនូវឈុតរ៉ូបរាត្រីវែងពណ៌ផ្កាឈូកស្រាល ដែលស័ក្តិសមជាមួយដងខ្លួនតូចស្រឡូនរបស់នាង។ ថ្វីត្បិតតែមិនមែនជារ៉ូបដែលមានម៉ូដសិចស៊ីក្តីុ តែមួយឈុតនេះពិតជាមានការទាក់ទាញ ដែលកាន់តែធ្វើអោយ សុផា លីនដា ដូចជាព្រះនាងនៅក្នុងរឿងព្រេងនិទាន។ សុផា លីនដា គឺជាស្រីស្អាត និង មានការតុបតែងខ្លួនស័ក្តិសមក្នុងចំណោមតារាជាច្រើន ដែលបានចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់បងស្រី ថន លក្ខិណា គឺអ្នកនាង ថន ដារ៉ា កាលពីថ្ងៃទី ២៦ កន្លងទៅ នៅកោះពេជ្រ ។

សុ​ផា លីន​ដា កាន់តែ​ស្រស់ស្អាត ជាមួយ​រ៉ូ​បរា​ត្រី​ពណ៌​ផ្កាឈូក !

ពីមួយថ្ងៃទៅមួយថ្ងៃ សុផា លីនដា កាន់តែមានទីផ្សាររីកទូលាយ នាងតែងតែមានវត្តមាននៅក្នុងឈុតចម្រៀងខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម និងដើរម៉ូដតាមកម្មវិធីនានា។ ប៉ុន្តែគួរអោយស្តាយរហូតមកដល់ពេលនេះ សុផា លីនដា នៅមិនទាន់មានឱកាសបានថតរឿងនៅឡើយ ៕

                                                                                               ចេនី