Ibrahimovic ត្រៀមបំពេញការផ្ទេរទៅកាន់ Man United ត្រឹមចុងសប្តាហ៍នេះ

Zlatan Ibrahimovic គួរតែបំពេញការផ្ទេរដែលត្រូវបានរំពឹងទុកជាយូររបស់គេទៅកាន់ក្លិប Manchester United នៅត្រឹមចុងសប្តាហ៍នេះ។ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតវ័យ៣៤ឆ្នាំរូបនេះ គឺជាកីឡាករមិនជាប់កិច្ចសន្យា ក្រោយពីចាកចេញពីក្លិប Paris St-Germain និងត្រូវបានរំពឹងទុកថា នឹងចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងក្លិប Man United។
Manchester-United-ft16

រូបគេនឹងក្លាយជាកីឡាករចំណូលថ្មីទី២សម្រាប់គ្រូបង្វឹករបស់ក្លិប Man United លោក Jose Mourinho ដែលបានចូលជំនួសតំណែងលោក Louis van Gaal ក្នុងនាមជាអ្នកចាត់ការទូទៅកាលពីខែឧសភា។ ខ្សែការពារអន្តរជាតិកូតឌីវ័រ Eric Bailly វ័យ២២ឆ្នាំ បានបំពេញការផ្ទេរក្នុងតម្លៃខ្លួន៣០លានផោន (ស្មើនឹង៤០,៣លានដុល្លារអាមេរិក) ទៅកាន់កីឡដ្ឋាន Old Trafford ពីក្លិបរបស់អេស្ប៉ាញ Villarreal។

Man United ក៏បានផ្តល់សំណើដ៏សមរម្យមួយសម្រាប់ខ្សែបម្រើ Henrikh Mkhitaryan វ័យ២៧ឆ្នាំផងដែរ ហើយបច្ចុប្បន្ន ពួកគេកំពុងតែរង់ចាំក្លិបអាល្លឺម៉ង់ Borussia Dortmund ធ្វើការសម្រេចចិត្តទៅលើអនាគតរបស់តារាឆ្នើមអន្តរជាតិអាមេរិករូបនេះ។

Ibrahimovic បានលុបចោលភាពស្រពេចស្រពិលផ្សេងៗដើម្បីផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League នៅពេលដែលរូបគេបានបញ្ជាក់ថា គេមិនចង់គិតពីការបំពេញការតព្វកិច្ចអូឡាំពិកក្នុងព្រឹត្តិការណ៍ឆ្នាំ២០១៦ នៅទីក្រុង Rio ឡើយ ក្រោយពីក្រុមជម្រើសជាតិស៊ុយអែត បានធ្លាក់ចេញត្រឹមវគ្គចែកពូលពីការប្រកួត Euro ឆ្នាំ២០១៦៕

ប្រភពព័ត៌មាន៖ BBC