ជា​ប់​ខ្នោះ ក្រោយពេល​​បែក​​ការណ៍

​ខេត្តបាត់ដំបង ៖ សមត្ថ​​កិច្ច​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​​ត្រូវ​​ឃាត់ខ្លួន បន្ទាប់​ពី​រង​​ការ​ចោទប្រកាន់​​ថា ជន​នេះ​បាន​ល្បួង​​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​យក​​ទៅ​រំ​លោ​ភ​សេព​សន្ថវៈ​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៩​ មិថុនា ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ម៉ា​ខ្លឿ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេល។

ជនសង្ស័យ​ឈ្មោះ​ស៊ី​ ឡី អា​យុ​​១៩​ឆ្នាំ ។ រីឯ​​ក្មេង​ស្រី​រងគ្រោះ​អាយុ​៩​ឆ្នាំ ពួក​គេ​​រស់នៅ​ក្នុងភូមិ-ឃុំ​ខាងលើ​ ​។ ប្រភពបន្តថា​ ជន​សង្ស័យ​​បាន​ល្បូ​ង​ក្មេង​ស្រី​ យក​ទៅ​រំ​​លោភ​រហូត​បាន​​សម្រេច លុះ​បែកការ​ណ៍ក៏​ត្រូវ​អាណាព្យាបាល​នាង​ប្ដឹង ហើយ​​​កម្លាំង​សមត្ថ​កិច្ច​​ក៏បាន​​ចុះ​អន្តរា​គម​ន៍​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សួរ​នាំ​ជនសង្ស័​យ​​ ដើម្បី​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។