បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

បុរសចំណាស់វ័យ៧១ម្នាក់មកពីក្រុងឆេងឌូ ខេត្តស៊ីឈួន ប្រទេសចិនកំពុងធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីលោកអះអាងថាបានពិសាទឹកនោមខ្លួនឯងជាច្រើនឆ្នាំ និងជួយលោកជៀសផុតពីជំងឺផ្សេងៗ។

បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

“ខ្ញុំផឹកវាអស់២៣ឆ្នាំហើយ ខ្ញុំផឹកតាំងពីខ្ញុំអាយុ៤៨។ ទឹកនោមអាចព្យាបាលជំងឺផ្សេងៗបានដូចជា បញ្ហាឈឺខ្នង ជំងឺសួត និងជំងឺម៉្ញូប”។ នេះជាសម្ដីរបស់លោកតា៧១ឆ្នាំខាងលើ ដែលសព្វថ្ងៃលោកជាប្រធានសមាគមព្យាបាលជំងឺទឹកនោមប្រទេសចិន។

លោកតាបានប្រាប់សារព័ត៌មានឆេងឌូពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដូចជា៖
*លោកក្រោកពីគេងពេលព្រឹកអំឡុងម៉ោង ៥ ទៅម៉ោង៦ រៀងរាល់ថ្ងៃ។
*ពេលព្រឹកលោកតា តែងពិសាទឹកផ្លែឈើ ដែលបានត្រាំក្នុងក្រឡពេញមួយយប់។
*លោកតាតែងរក្សាទុកទឹកនោមរាល់ថ្ងៃ។

បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

“ខ្ញុំរក្សាទឹកនោមខ្លួនឯងប្រហែល ៥០០ ទៅ១០០០មីលីលីត្រទុកផឹក៥ទៅ៦ដងក្នុងមួយថ្ងៃ។ ពេលខ្លះវាមានរសជាតិជូរដោយសារខ្ញុំផឹកទឹកច្រើនពេក”។

លោកតាបានបន្ថែមទៀតថា មិនត្រឹមតែលោកនោះទេដែលផឹកទឹកនោមខ្លួនឯង អ្នកជិតខាងលោកក៏ចាប់ផ្ដើមពិសាទឹកនោមតាមលោកដែរ។ នៅពេលសួរថា មូលហេតុអ្វីដែលធ្វើឲ្យលោកចាប់ផ្តើមពិសាទឹកនោម? លោកឆ្លើយថា លោកបានអានសៀវភៅចំណេះដឹងវេជ្ជសាស្ត្រមួយក្បាលប៉ុន្តែសៀវភៅនោះមិនមានការទទួលស្គាល់ត្រឹមត្រូវនោះទេ។

បើតាមលោក Wang Xiaodong វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យឆេងឌូ បានឲ្យដឹងថា លោកមិនគាំទ្រចំពោះគំនិតលោកតាខាងលើឡើយ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ទឹកនោមផ្ទុកដោយសារធាតុសំណល់មិនល្អសម្រាប់សុខភាព ជាពិសេសលោកនិយាយសង្កត់ធ្ងន់ថា ទោះបីសៀវភៅវេជ្ជសាស្ត្របុរាណចិនអះអាងថាវាមានប្រយោជន៍ប៉ុន្តែពុំមានភស្តុតាងបញ្ជាក់ត្រឹមត្រូវនោះឡើយ។

លោកវេជ្ជបណ្ឌិតមួយរូបទៀតមកពីមន្ទីរពេទ្យចិន West China បានឲ្យដឹងដែរថា ទឹកនោមមនុស្សមានសារធាតុគីមីល្អខ្លះៗសម្រាប់សុខភាពដូចជា សារធាតុ Urokinase ជាដើម ប៉ុន្តែគេមិនអាចសំយោគវាចេញពីទឹកនោមតាមវិធីសាមញ្ញងាយៗនោះឡើយ៕

បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ

ប្រភព៖ sabay

  • បុរស​ចិន​ម្នាក់​​ ផឹក​ទឹក​នោម​ខ្លួន​ឯង​​២៣​ឆ្នាំ​ អះ​អាង​ថា​ជួយ​ព្យាបាល​ជម្ងឺ​​ច្រើន​មុខ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: