វិនិយោគិន​តៃវ៉ាន់ ​ផ្ដល់​ប្រាក់ ១ម៉ឺន ដុល្លារ​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

វិនិយោគិនតៃវ៉ាន់ ជាម្ចាស់គម្រោងខុនដូ  The View បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីមន្ទីរពេទ្យនេះអាចដំណើរការបានកាន់តែប្រសើរ ក្នុងការជួយព្យាបាលកុមារកម្ពុជាឥតគិតថ្លៃបន្តទៀត។

វិនិយោគិន​តៃវ៉ាន់ ​ផ្ដល់​ប្រាក់ ១ម៉ឺន ដុល្លារ​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ វិនិយោគិន​តៃវ៉ាន់ ​ផ្ដល់​ប្រាក់ ១ម៉ឺន ដុល្លារ​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

លោក Joe Su នាយកគ្រប់គ្រងនៃគម្រោង The Viewដែលមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកេងកង១  បានប្រាប់ថា  ការបរិច្ចាគនេះ ដើម្បីចូលរួមថ្លែងអំណរគុណ និងបង្ហាញក្ដីស្រលាញ់ ក៏ដូចជាជួយដល់ក្រុមគ្រួសារកុមារ ដែលពុំមានលទ្ធភាពបង់ថ្លៃព្យាបាលក្នុងប្រទេសកម្ពុជា។

ម្ចាស់គម្រោងស្ថិតក្រោមការបោះទុនវិនិយោគចំនួន ៣០លានដុល្លារ បន្តថា នេះជាលើកទី១ សម្រាប់កម្មវិធីសប្បុរសធម៌នេះនៅកម្ពុជា។

ដោយឡែក បើនិយាយពីសកម្មភាពសប្បុរសធម៌នេះ ក្រុមហ៊ុនរបស់លោកនៅកោះតៃវ៉ាន់តែងតែចូលរួមចំណែកបរិច្ចាគថិវិកាផ្ទាល់របស់ក្រុមហ៊ុនទៅកាន់ស្ថាប័ន និងពលរដ្ឋដែលជួបការលំបាកផ្សេងៗជាច្រើនផងដែរ។ យ៉ាងណាលោកនៅតែចូលរួមចំណែកក្នុងកិច្ចការនេះនាពេលក្រោយៗទៀតជាមួយប្រទេសកម្ពុជា៕

ប្រភព៖ sabay

  • វិនិយោគិន​តៃវ៉ាន់ ​ផ្ដល់​ប្រាក់ ១ម៉ឺន ដុល្លារ​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: