រដ្ឋាភិបាល៖ របាយការណ៍​​​​​​​​ស្ដីពី​​​លិខិត​​​​​​​អនុញ្ញាត​​​ឲ្យ​នាំ​ចេញ​ឈើ​​​គ្រញូង​​ដាក់​ទៅ​ UN ​គឺ​ក្លែង​​​​​​​​ក្លាយ​​​

រដ្ឋាភិបាលអះអាងថា ខ្លួនមិនបានចេញលិខិតអនុញ្ញាតសម្រាប់ការនាំចេញឈើគ្រញូងសូម្បីតែមួយ ចាប់តាំងពីខ្លួនព្រមព្រៀងរឹតបន្តឹងច្បាប់ថ្មីសម្រាប់ការជួញដូរឈើដ៏កម្រនេះ ហើយនិយាយថា ខ្លួននឹងស៊ើបអង្កេតលើមូលដ្ឋានទិន្នន័យគ្រប់គ្រងដោយអង្គការសហប្រជាជាតិដែលលើកឡើងផ្ទុយពីការពិត។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣មក បណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិជិតផុតពូជ ហៅកាត់ថា CITES ត្រូវបានតម្រូវឲ្យចេញលិខិតអនុញ្ញាតពិសេសរាល់ពេលនាំចេញឈើគ្រញូង ឈើអាររួច ឬបន្ទះក្ដារ។ ដើម្បីអនុម័តលើលិខិតអនុញ្ញាតនេះ ប្រទេសទាំងនោះត្រូវធានាថា ការនាំចេញនឹងមិនប៉ះពាល់ដល់ឱកាសរស់រានរបស់រុក្ខជាតិ។ យោងតាមមូលដ្ឋានទិន្នន័យដែលអង្គការសហប្រជាជាតិប្រើប្រាស់ដើម្បីតាមដានការជួញដូរ CITES បង្ហាញថា កម្ពុជាបាននាំចេញឈើគ្រញូងជាង៨.២០០ម៉ែត្រគូបក្នុងឆ្នាំ២០១៣ និង២០១៤ ជាឆ្នាំចុងក្រោយដែលមានទិន្នន័យ ហើយស្ទើរតែទាំងអស់នៃឈើទាំងនោះត្រូវបាននាំចេញទៅវៀតណាម។ យោងតាមទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានហៅកាត់ថា EIA មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលកាលពីសប្ដាហ៍មុនបានចេញផ្សាយរបាយការណ៍មួយស្តីពីការនាំចេញឈើគ្រញូងគួរឲ្យសង្ស័យពីប្រទេសកម្ពុជា និងឡាវ មូលដ្ឋានទិន្នន័យដដែលបង្ហាញថា ចិន និងវៀតណាម បាននាំចូលឈើពីកម្ពុជាជាង១២.០០០ម៉ែត្រគូបក្នុងរយៈពេលដូចគ្នានេះ។ ឈើដែលភាគច្រើននាំចេញទៅចិន ដើម្បីបំពេញតម្រូវការគ្រឿងសង្ហារិមប្រណីតដែលមានតម្លៃខ្ពស់របស់ប្រទេសនេះ ប្រហែលជាលក់បានរាប់រយលានដុល្លារ។ យោងតាម EIA បានឲ្យដឹងថា កម្ពុជានិងឡាវមិនដែលធ្វើការវាយតម្លៃលើការផ្គត់ផ្គង់ឈើគ្រញូងរបស់ខ្លួនទេ ដែលធ្វើឲ្យពួកគេពិបាកកំណត់ថា តើការនាំចេញទាំងនោះធ្វើឲ្យប៉ះពាល់ដល់ឱកាសរស់របស់បរិមាណឈើ ហេតុដូច្នេះហើយការផ្ដល់លិខិតអនុញ្ញាតណាមួយដែលពួកគេបានចេញគឺជាការបំពានច្បាប់ CITES។ ទោះជាយ៉ាងណា ចាប់តាំងពីរបាយការណ៍របស់ EIA ត្រូវបានបញ្ចេញមក លោក ទី សុគន្ធ ប្រធានអាជ្ញាធរគ្រប់គ្រង CITES របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានចេញលិខិតអនុញ្ញាត CITES ណាមួយដើម្បីនាំចេញឈើគ្រញូងទេចាប់តាំងពីច្បាប់នេះបានចូលជាធរមានកាលពីឆ្នាំ២០១៣មក។ លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្មមានប្រសាសន៍ថា លោកក៏មិនបានដឹងពីការវាយតម្លៃណាមួយទៅលើបរិមាណឈើគ្រញូងរបស់ប្រទេសដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកតំណែងលោក ទី សុគន្ធ ជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងនេះកាលពីឆ្នាំ២០១២ ចំពោះការមិនទប់ស្កាត់ការកាប់ឈើខុសច្បាប់យ៉ាងរាលដាលនៅទូទាំងប្រទេស។ បណ្ដាអង្គការការពារបរិស្ថានបានលើកឡើងថា ការកាប់ឈើខុសច្បាប់រាប់ទសវត្សរ៍បានធ្វើឲ្យបរិមាណឈើគ្រញូងក្នុងប្រទេសកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង ឬស្ទើរតែរងការបំផ្លាញទាំងស្រុង ហើយថា ការកាប់ឈើខុសច្បាប់ដែលហៀរចូលដល់ក្នុងប្រទេសថៃ ជួយបន្តឲ្យការជួញដូរនេះរស់រាន។ លោក សួន […]

The post រដ្ឋាភិបាល៖ របាយការណ៍​​​​​​​​ស្ដីពី​​​លិខិត​​​​​​​អនុញ្ញាត​​​ឲ្យ​នាំ​ចេញ​ឈើ​​​គ្រញូង​​ដាក់​ទៅ​ UN ​គឺ​ក្លែង​​​​​​​​ក្លាយ​​​ appeared first on The Cambodia Daily.