មន្ត្រី​យោធា​កងអង្គរក្ស​​ម្នាក់​ត្រូវ​​​​​​​​​​បាន​​​ឃាត់ខ្លួន​​ក្នុង​ជម្លោះ​​​ប្រើ​កាំភ្លើង​គំរាម​​បាញ់​សន្តិសុខ​ដូច​គ្នា

ក្រុមមន្ត្រីនិយាយថា អនុសេនីយ៍ឯកយោធាដែលមានការងារក្រៅបន្ថែមជាសន្តិសុខនៅផ្សារសុរិយាម៉ល ក្នុងក្រុងភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីព្រឹកម្សិលមិញ បន្ទាប់ពីបានដកកាំភ្លើងអាម៉េភ្ជង់សន្តិសុខដូចគ្នាពេលមានជម្លោះ។ លោក គីម ឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បាននិយាយថា លោក ស៊ុំ វ៉េង អាយុ៤៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅម៉ោងប្រហែល១រំលងអធ្រាត្រក្នុងខណ្ឌដូនពេញ បន្ទាប់ពីកម្លាំងអាវុធហត្ថបានឆ្លើយតបនឹងសេចក្ដីរាយការណ៍ថា មានជនប្រដាប់អាវុធម្នាក់គំរាមបាញ់ប្រធានសន្តិសុខពេលយប់នៅផ្សារនោះ។ យោងតាមលោក គីម ឡេង បានឲ្យដឹងថា សាក្សីជាច្រើនបានប្រាប់នគរបាលថា ក្រោយពីមានជម្លោះមួយប្រាវ លោក វ៉េង ដែលជាប្រធានសន្តិសុខផ្សារនៅពេលថ្ងៃ  បានដកកាំភ្លើងកា៥៤ពីចង្កេះ ហើយបានអាម៉េគំរាមបាញ់លោក អុីន ពៅ អាយុ៣៧ឆ្នាំ។ លោកនិយាយថា “យើងមិនប្រាកដថា ជនសង្ស័យជាយោធា ឬនគរបាល ព្រោះយើងមិនអាចសួរគាត់បានសោះ”។ លោកពន្យល់ថា គេបាននាំជនសង្ស័យទៅស្នាក់ការកងរាជអាវុធហត្ថតែម្ដងដើម្បីសាកសួរ។ ទោះជាយ៉ាងនេះក្ដី យោងតាមរូបថតបង្ហោះតាមអុីនធឺណិតដោយបណ្ដាញព័ត៌មានក្នុងស្រុកកាលពីម្សិលមិញ អត្តសញ្ញាណប័ណ្ណរបស់លោក វ៉េង ប្រាប់ឲ្យដឹងថា គាត់ជាអនុសេនីយ៍ឯកក្នុងកងអន្តរាគមន៍៥១១របស់ក្រសួងការពារជាតិ។ ប័ណ្ណសម្គាល់ខ្លួនដែលចុះហត្ថលេខាដោយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេដាក់បង្ហាញលើតុក្បែរលិខិតអនុញ្ញាតប្រើកាំភ្លើង កាំភ្លើងខ្លី និងបង់គ្រាប់។ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លោក អុិត […]

The post មន្ត្រី​យោធា​កងអង្គរក្ស​​ម្នាក់​ត្រូវ​​​​​​​​​​បាន​​​ឃាត់ខ្លួន​​ក្នុង​ជម្លោះ​​​ប្រើ​កាំភ្លើង​គំរាម​​បាញ់​សន្តិសុខ​ដូច​គ្នា appeared first on The Cambodia Daily.