Miss Grand Cambodia 2015 និយាយពី​ការ​ស្លៀក​ប៊ីគីនី​លើ​ឆាក​នៅ​ប្រទេស​ថៃ

កញ្ញា សេង ប៉ូលវិថាវី ដែល​ជា​ម្ចាស់​ជយលាភី Miss Grand Cambodia 2015 បាន​ប្រាប់​ថា នាង​មាន​អារម្មណ៍​អៀន​ខ្មាស​មែន​ទែន នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Miss Grand Internatioinal នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​មុន ពេល​ដែល​នាង​ស្លៀក​ឈុត​ប៊ីគីនី​ប្រកួត​សម្រស់​ជា​មួយ​បេក្ខនារី​មក​ពី​ប្រទេស​ផ្សេង​ទៀត។

 

Miss Grand Cambodia 2015 និយាយពី​ការ​ស្លៀក​ប៊ីគីនី​លើ​ឆាក​នៅ​ប្រទេស​ថៃ

 

កញ្ញា សេង ប៉ូលវិថាវី

 

សេង ប៉ូលវិថាវី បាន​ជួប​បទ​ពិសោធន៍​ខាង​លើ​ជា​លើក​ទី​១​ក្នុង​ឆាក​ជីវិត​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ក្រមុំ។ នារី​វ័យ​២៣​ឆ្នាំ​ថ្លែង​ទៀត​ថា “គេ​ប្រាប់​យើង​មុន​តើ​បង…ពេល​សម​ដំបូង​ដូច​អត់​អី តែ​ដល់​ឡើង​លើ​ឆាក មាន​អារម្មណ៍​មួយ​ថា អៀន​ៗ​មែន​ទែន! ខុស​ពី​ការ​សម​ឆ្ងាយ​ណាស់”។

 

ស្ត្រី​ក្រមុំ​មក​ពី​ខេត្ត​តាកែវ បាន​តំណាង​កម្ពុជា​ទៅ​ប្រកួត​សម្រស់​ក្នុង​កម្មវិធី Miss Grand Internatioinal នៅ​ប្រទេស​ថៃ បន្ទាប់​ពី​បាន​ឈ្នះ​ជយលាភី​សម្រាប់​កម្មវិធី​ក្នុង​ស្រុក។ យ៉ាង​នេះ​ក្ដី ថាវី មិន​បាន​ឈ្នះ​ជយលាភី​ផ្នែក​ណា​មួយ​ពី​កម្មវិធី​ដែល​មាន​បេក្ខនារី​មក​ពី​ប្រទេស​ប្រមាណ​ជាង ១០០​ប្រទេស​ចូល​រួម​ឡើយ។

 

Miss Grand Cambodia 2015 និយាយពី​ការ​ស្លៀក​ប៊ីគីនី​លើ​ឆាក​នៅ​ប្រទេស​ថៃ

 

កញ្ញា សេង ប៉ូលវិថាវី កាល​ក្នុង​កម្មវីធី​ប្រឡង Miss Grand International 2015​ នៅ​ប្រទេស​ថៃ(រូបភាព៖ Facebook)

 

ងាក​មក​ការ​ស្លៀក​ប៊ីគីនី​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​ស្រី​ក្រមុំ សេង ប៉ូលវិថាវី ថ្លែង​ទៀត​ថា ខ្មាស​នៅ​លើ​ឆាក​គ្រាន់ ប៉ុន្តែ​មក​ខ្មាស​នៅ​ស្រុក​កំណើត​មួយ​ជាន់​ទៀត។ នាង​ថា មិត្តភ័ក្ដិ​ជា​ច្រើន​បាន​បង្អាប់​នាង​ពី​បញ្ហា​នេះ​ពេល​មក​ដល់​ប្រទេស​កំណើត​វិញ ដោយ​ឡែក​គ្រួសារ បាន​ត្រឹម​សើច​ញឹម​ៗ៕

 

ស្ដាប់​សំឡេង សេង ប៉ូល​វិថាវី ខាង​ក្រោម៖

 

 

អត្ថបទ៖ ទារិកា