Jaden Smith ​ត្រូវ​គេ​ប្រទះ​ឃើញ​ជក់​របស់​ម៉្យាង​ នៅ​តាម​ផ្លូវ​​សាធារណៈ

តារា​សម្ដែង​វ័យ​១៧​ឆ្នាំ Jaden Smith ​បាន​ទៅ​វិស្សមកាល​ក្នុង​ទីក្រុង ​London ប្រទេស​អង់គ្លេស និង​​ទៅ​បរិភោគ​អាហារ​នៅ​ហាង​ល្បី Chiltern Firehouse កាល​ពី​យប់​ថ្ងៃ​អង្គារ។

 

Jaden Smith ​ត្រូវ​គេ​ប្រទះ​ឃើញ​ជក់​របស់​ម៉្យាង​ នៅ​តាម​ផ្លូវ​​សាធារណៈ

 

ប៉ុន្តែ​​ពេល​ដែល​កូន​ប្រុស​របស់​តារា​ហូលីវូដ Will និង Jada Pinkett Smith  ទៅ​លំហែកាយ​តាម​ផ្លួវ​សាធារណៈ​នៅ​ខាងក្រៅ​ហាង​មួយ​កន្លែង​​ជា​មួយ​​មិត្តភ័ក្ដិ​​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​ស្គាល់ Jaden ត្រូវ​បាន​គេ​លួច​ថត​បាន​​​កំពុង​ជក់​របស់​ម៉្យាង​យ៉ាង​រំភើយ​​មិន​ខ្វល់​ពី​នរណា។

 

តារា​ប្រុស​ក្នុង​រឿង “The Karate Kid” ត្រូវ​គេ​ឃើញ​ដាក់​របស់​ម៉្យាង​​ចូល​ក្រដាស​តូច​មួយ​​ ហើយ​មូរ​ដូច​ជា​បារី បន្ទាប់​មក​គេ​ក៏​បាន​ដាក់​ចូល​មាត់​ជក់​បង្ហុយ​ផ្សែង និង​ហុច​របស់​នោះ​ទៅ​ឲ្យ​មិត្តភ័ក្ដិ​​ស្រី​ជក់​បន្ត។ បើ​តាម​អ្នក​ឃើញ Jaden នៅ​ទី​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​៣០​នាទី​ឈរ​នៅ​តំបន់ Soho មុន​ពេល​ត្រលប់​ទៅ​រក​អង្គរក្ស​ខ្លួន​វិញ៕

 

Jaden Smith ​ត្រូវ​គេ​ប្រទះ​ឃើញ​ជក់​របស់​ម៉្យាង​ នៅ​តាម​ផ្លូវ​​សាធារណៈ

 

Jaden Smith ​ត្រូវ​គេ​ប្រទះ​ឃើញ​ជក់​របស់​ម៉្យាង​ នៅ​តាម​ផ្លូវ​​សាធារណៈ

 

Jaden Smith ​ត្រូវ​គេ​ប្រទះ​ឃើញ​ជក់​របស់​ម៉្យាង​ នៅ​តាម​ផ្លូវ​​សាធារណៈ

 

ចុចអាន៖​Jaden Smith បណ្ដើរ​មិត្ត​ស្រី​ស្លៀក​ប៊ីគីនី​ដ៏​សិចស៊ី​នៅ​មាត់​សមុទ្រ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail