តារា​ល្បុក្កតោ សំ ថារ័ត្ន ថត​បាន​២​រឿង​សុទ្ធ​តែ​រឿង​​ខ្នាត​ធំរបស់​​បរទេស​

កីឡា​ការិនី​​ផ្នែក​ល្បុក្កតោ​​ ​ប្រដាល់​សេរី​ និង​គុនចម្រុះ​ក្នុង​ទ្រុង​ សំ ថារ័ត្ន បាន​ថ្លែង​មក​កាន់ Sabay ថា​ តាំង​ពី​ចូល​សម្ដែង​ភាពយន្ត​មក ​នាង​ទើប​តែ​សម្ដែង​បាន​​២​រឿង​ ប៉ុន្តែ​២​រឿង​នោះ​សុទ្ធ​សឹង​តែ​ជា​រឿង​ខ្នាត​ធំ​ហើយ​ផលិតករ ​គឺ​ជា​ជន​ជាតិ​បរទេស​ទាំង​អស់។

 

តារា​ល្បុក្កតោ សំ ថារ័ត្ន ថត​បាន​២​រឿង​សុទ្ធ​តែ​រឿង​​ខ្នាត​ធំរបស់​​បរទេស​

 

រឿង​ទី​មួយ​ដែលនាង​​បាន​ចូល​រួម​សម្ដែង​នោះ​ មាន​ចំណង​ជើង​ថា “មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ដែល​អ្នកស្រី​ Angilina Jolie ជា​ផលិតករ​។ ថារ័ត្ន សម្ដែង​ជា​តួ​សមមិត្ត​នារី​។ ចំណែក​រឿង​ទី​២ គឺ​រឿង “Jailbreak” ដែល​​លោក Jimmy Henderson ជន​ជាតិ​អ៊ីតាលី ជា​អ្នក​ដឹក​នាំ​សម្ដែង។

 

តារា​ល្បុក្កតោ សំ ថារ័ត្ន ថត​បាន​២​រឿង​សុទ្ធ​តែ​រឿង​​ខ្នាត​ធំរបស់​​បរទេស​
ថារ័ត្ន ថ្លែង​ថា “មិន​ដឹង​និយាយ​អី​​ទេ​បង ខ្ញុំ​រំភើប​ពេល​បាន​ចូល​រួម​សម្ដែង​ភ្លាម ​បាន​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ហើយ​ជា​ពិសេស​ផលិតករ​សុទ្ធ​តែ​មក​ពី​បរទេស​ទៀត​”៕

 

អត្ថបទ៖ SAMEDY