គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់

សាស្ត្រាចារ្យ​ល្ខោន​ខោល​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ចំនួន​១០នាក់ ត្រូវ​​អតីត​សិស្ស​យក​ប្រាក់​ទៅ​ជូន​ម្នាក់​ចំនួន​១០ម៉ឺន​រៀល​ក្នុង​ម្នាក់ ដោយ​​ថវិកា​ទាំង​នោះ​បាន​មក​ពី​ការ​ប្រគំតន្ត្រី​​សប្បុរសធម៌​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

 

គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់
លោក នួន ឆៃឡូត ជា​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​ក្នុង​សាកលវិទ្យាល័យ​ ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​អតីត​សិស្ស​ល្ខោនខោល​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ ​ក្រុម​របស់​លោក​បាន​រៀប​ចំ​ការ​ប្រគំតន្ត្រី​​សប្បុរសធម៌​មួយ​នៅ​សាកលវិទ្យាល័យ​ ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​រក​ថវិកា​ទ្រទ្រង់​ល្ខោន​ខោល និង​​ជួយ​ព្រឹទ្ធាចារ្យ​ចាស់​ៗ​ផ្នែក​​ល្ខោន​ខោល និង ក្នុង​ន័យ​មួយ​ទៀត​ចង់​ផ្សព្វផ្សាយ​សិល្បៈ​ល្ខោនខោល​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់។ ជា​មួយ​​គ្នា​នោះ​កម្មវិធី​ក៏​មាន​​លក់​អាវ​យឺត និង​ក្រមា​ជា​ដើម ដោយ​ប្រាក់​ចំណាញ់​ពី​ការ​លក់​នោះ បញ្ចូល​ក្នុង​មូល​និធិ​ទាំង​អស់។
លោក​ថា មាន​សិល្បករ​សិល្បការិនី​ល្បីៗ ​​ជា​ច្រើន​បាន​ចូល​រួម​​ក្នុង​ការ​ប្រគំតន្ត្រី​​សប្បុរសធម៌​មួយ​នេះ ក្នុង​នោះ​មាន​ដូច​ជា​​អ្នក​នាង​ ម៉េង កែវពេជ្របុប្ផា អ្នកនាង ម៉េង កែវពេជ្ជតា ទូច ស្រីលក្ខណ័ សារ៉ាយ សក្ខណា ​កញ្ញា ទឹម រដ្ឋា កញ្ញា ទឹម វត្តី និង លោក ខេន វណ្ណាថាត់ ជា​ដើម។
គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់
បន្ទាប់​ពី​ការ​ទូទាត់​ការ​ចំណាយ​ផ្សេង​ៗ ថវិកា​ដែល​រក​បាន​ ​មាន​ចំនួន១លានរៀល ហើយ​ត្រូវ​បែងចែក​យក​ទៅ​ជួន ព្រឹទ្ធាចារ្យ​ចាស់​ៗ​ផ្នែក​​ល្ខោន​ខោល​ចំនួន១០នាក់ ក្នុង​១នាក់​ទទួល​បាន​១០ម៉ីន​រៀល។
លោក នួន ឆៃឡូត ​​បាន​​​​រៀប​​រាប់​ឈ្មោះ​ព្រឹទ្ធាចារ្យ​ចាស់ៗ​ទាំង​១០រូប​​​នោះ​ឲ្យ​ដឹង​ថា មាន​លោក​សាស្ត្រាចារ្យ ​សឿរ ថាវរៈ ​សាស្ត្រាចារ្យ​ ផល សារ៉ាវុធ ​ព្រឹទ្ធាចារ្យ យិត សារិន ​សាស្ត្រាចារ្យ​ សឿរ សោភា ​សាស្ត្រាចារ្យ​ កែវ ម៉ាលីស ​សាស្ត្រាចារ្យ ព្រឿង ឈៀង ​លោក​ស្រី​ព្រឹទ្ធាចារ្យ ស៊ិន សាម៉ាដឹកឆូ លោក​ស្រី​សាស្រ្តាចារ្យ​​ ថោង គឹមអាន ​សាស្ត្រាចារ្យ ​ទិត្យ សែន និង​សាស្ត្រាចារ្យ​ ឯម ទេសសោភា។
តាម​ការ​លើក​​ឡើង​​របស់​សិល្បករ​ដដែល កម្មវិធី​​​ខាង​លើ​​ធ្លាប់​ធ្វើ​ម្ដង​រួច​មក​ហើយ​កាល​ឆ្នាំ​មុន ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​លោក នួន ឆៃឡូត គ្រោង​ធ្វើ​បន្ត​ទៀត ក្រោម​ប្រធាន​បទ “ព្រះ​គុណ​គ្រូ​ល្ខោនខោល”។ ក្នុង​​នោះ​ដែរ ​លោក​នឹង​ព្យាយាម​ប្រមែប្រមូល​សិល្បករ​សិល្ប​ការិនី​ ក៏​ដូច​ជា​សប្បុរសជន​​មក​ចូល​រួម​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​​នេះ​ថែម​ទៀត៕
គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់
គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់
គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់
គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់
គ្រូ​​ល្ខោន​ខោល​​១០នាក់ ទទួល​​ប្រាក់១០ម៉ឺន​រៀល​ក្នុង​១នាក់
​អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់​ឲ្យ