Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

រូបរាង​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Fan Bingbing នៅ​ក្នុង​កម្មវិធី​នា​ពេល​ថ្មី​ៗ​នេះ បាន​លុប​បំបាត់​នូវ​រាល់​មន្ទិល​សង្ស័យ​ទាំង​ឡាយ​ដែល​គេ​ថា​នាង​កំពុង​ពពោះ។

 

Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

 

យប់​ថ្ងៃ​ទី ២៨​ខែ​មិថុនា តារា​សម្ដែង​ជួរ​មុខ​របស់​ចិន Fan Bingbing បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ game មួយ។ តារា​សម្ដែង​វ័យ​៣៤​ឆ្នាំ បាន​លុប​ចោល​រាល់​មន្ទិល​សង្ស័យ​ដែល​ចុះ​ថា​នាង​កំពុង​ពពោះ​កូន​ដំបូង​ជាមួយ​រូប​រាង​ស្គម​ស្ដើង​របស់​ខ្លួន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​សប្ដាហ៍​មុន​នេះ មាន​ជន​អនាមិក​មួយ​រូប​តាំង​ខ្លួន​ជា​មិត្តភ័ក្ដិ​របស់​តារា​កើត​ឆ្នាំ ១៩៨១ បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ថា តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” កំពុង​ពពោះ​និង​ត្រូវ​សម្រាក​នៅ​ផ្ទះ។ យ៉ាងណាក្ដី តំណាង​របស់ ស្រី​ស្អាត​ត្រកូល Fan បាន​ចេញ​មុខ​បដិសេធ​នូវ​ព័ត៌មាន​រួច​ហើយ៕

 

Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

 

Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

 

Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

 

Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

 

Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

 

Fan Bingbing បង្ហាញ​រាង​កាន់​តែ​ស្គម ជម្រះ​មន្ទិល​​មាន​ផ្ទៃ​ពោះ

 

 

ចុចអាន៖ឈិន ឡុង ​ប្រាប់​​ថា​គ្មាន​អារម្មណ៍​អី​បន្តិច​ជាមួយ Fan Bingbing

ចុចអាន៖លេច​ធ្លាយ​រូបថត​​ច្រើន​សន្លឹក​ពី​ផ្ទះ​ធំ​ស្កឹមស្កៃ​របស់ Fan Bingbing

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ ngoisao