ធ្លាយ​តម្លៃ​ផ្ទះ​​រាប់​លាន​ដុល្លារ​របស់​តួ​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ”

ភូមិគ្រឹះ​​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក​របស់​កំពូល​តារា​សម្ដែង​កូរ៉េ Jun Ji Hyun ទើប​តែ​ត្រូវ​បាន​​គេ​ទម្លាយ​លើ​អ៊ីនធឺណិត​មុន​នេះ​បន្តិច។

 

ធ្លាយ​តម្លៃ​ផ្ទះ​​រាប់​លាន​ដុល្លារ​របស់​តួ​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ”

 

បណ្ដាញ​ព័ត៌មាន ON របស់​ចិន​ថ្មី​ៗ​នេះ​បាន​រាយការណ៍​ថា ក្រោយ​ពេល​សម្រាល​កូន​ដំបូង​រួច​មក គ្រួសារ​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Jun Ji Hyun បាន​រើ​ផ្ទះ​មក​នៅ​ក្នុង​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​តម្លៃ ៧,៥​ពាន់​លាន​វ៉ុន (ប្រមាណ ៦,៥​លាន​ដុល្លារ) នៅ​ក្នុង​តំបន់ Samsung-dong ដើម្បី​រស់​នៅ។ គេ​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ដែរ​ថា គេហដ្ឋាន​ខាង​លើ​ត្រូវ​បាន​តួ​រឿង “My Love From The Star” ទិញ​តាំង​ពី​ខែ​មិថុនា​ឆ្នាំ ២០១៤​មក​ម្ល៉េះ។ តារា​អាយុ​៣៤​ឆ្នាំ​រូប​នេះ បាន​ចំណាយ​រយៈ​ពេល​២​ឆ្នាំ​ដើម្បី​កែច្នៃ​ភូមិគ្រឹះ​នេះ​ឡើង​វិញ​មុន​ពេល​ចូល​ស្នាក់​នៅ៕

 

ធ្លាយ​តម្លៃ​ផ្ទះ​​រាប់​លាន​ដុល្លារ​របស់​តួ​ស្រី​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ”

 

 

ចុចអាន៖មិនធម្មតា! តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​របស់ T.O.P និង Song Joong Ki

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kenh14