សែម សំណាង​ ប្រាប់​​រឿង​ឈឺ​ចាប់ ​​៣​​កើត​​​ចំពោះ​លោក​​​ពី​បាល់​​ប៉េណាល់ទី

​​លោក សែម សំណាង ​​គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​​​​ភ្នំពេញ​ក្រោន ​បាន​ទម្លាយ​​រឿង​ឈឺ​ចាប់​របស់​ខ្លួន​ចំនួន ៣​យ៉ាង​​​​កើត​ឡើង​ចំពោះ​លោក​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់​ទី​​ចាញ់​ ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​ ៣-២ ​កាល​ពី​ម្សិល​មិញ​ នៃ​ការ​ប្រកួត​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន Hun Sen Cup។

 សែម សំណាង​ ប្រាប់​​រឿង​ឈឺ​ចាប់ ​​៣​​កើត​​​ចំពោះ​លោក​​​ពី​បាល់​​ប៉េណាល់ទីលោក សែម សំណាង

 

​​​គ្រូ​បង្វឹក​ជន​ជាតិ​ស្វីស​​ដែល​ទើប​ចូល​សញ្ជាតិ​ខ្មែរ​កាល​ពី​ពេល​ថ្មី​ៗ នេះ​បាន​ឲ្យ​ដឹង​ថា ​​រឿង​ឈឺ​ចាប់​ដែល​កើត​ចំពោះ​លោក​ចំនួន​ ៣​នោះ​គឺ៖
១- ​​​ក្រុម​​ជម្រើស​ជាតិ​ស្វីស​របស់​លោក​ ទាត់​បាល់​ប៉េណាល់​ទី​​ចាញ់​​ប្រទេស​ប៉ូឡូញ​​
២-​កីឡាករ​ដែល​លោក​គាំទ្រ​បំផុត Leo Messi ​ទាត់​បាល់​ប៉េណាល់​ទី​មិន​ចូល​ ​​​នាំ​ឲ្យ​អាហ្សង់ទីន​​បាន​ត្រឹម​ជើង​ឯក​រង Copa America
៣-​ក្រុម​​ភ្នំពេញ​ក្រោន​​របស់​លោក​​ ទាត់​បាល់​ប៉េណាល់​ទី​ចាញ់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​

 

​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា វា​ជា​រឿង​ចៃដន្យ​មួយ​ ដែល​កើត​ឡើង​ដូច​ៗ​គ្នា​ ជុំ​វិញ​​វិស័យ​បាល់ទាត់​​​នៃ​ការ​ទាត់​បាល់​ប៉េណាល់​ទី។ វា​អាច​និយាយ​បាន​ថា វា​សំណាង​មិន​ល្អ​​​សម្រាប់​​​ក្រុម​ និង​កីឡាករ​ដែល​លោក​គាំទ្រ​នោះ។

 

​​ជុំ​វិញ​ការ​ទាត់​បាល់ប៉េណាល់​ទី​​នេះ​​លោក សែម សំណាង បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​ល្អ​​ កាល​ពី​ថ្ងៃ​ច័ន្ទ ​ដើម​សប្ដាហ៍​នេះ។ ​ប៉ុន្តែ​ការ​ហ្វឹកហាត់​នៅ​ទីលាន​ RSN ​របស់​ភ្នំពេញ​ក្រោន ​​អាច​នាំ​ឲ្យ​កីឡាករ​របស់​លោក​ទាត់​​ប៉េណាល់​ទី​មិន​​ល្អ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ព្រោះ​ទីលាន​ខុស​គ្នា​។

 

​​ក្រុម​​​ភ្នំពេញ​ក្រោន​​បាន​ធ្លាក់​ចេញ​​ពី​ពាន​រង្វាន់ ​Hun Sen Cup ​ពី​​រ​ឆ្នាំ​​ជាប់​​គ្នា ដោយ​​ថ្វី​ជើង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ពោល​គឺ​ឆ្នាំ​២០១៥ ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ៤-១​​ នា​វគ្គ ៨​ក្រុម​ចុង​ក្រោយ។ ស្រប​​ពេល​ឆ្នាំ​​២០១៦​នេះ​​ ក្រុម​លោក​ធ្លាក់​ដោយ​សារ​ចាញ់​​ក្លឹប​នេះ​ដដែល​ដោយ​​​ការ​បាល់​ប៉េណាល់​ទី៣-២៕

 

សែម សំណាង​ ប្រាប់​​រឿង​ឈឺ​ចាប់ ​​៣​​កើត​​​ចំពោះ​លោក​​​ពី​បាល់​​ប៉េណាល់ទី

 

សែម សំណាង​ ប្រាប់​​រឿង​ឈឺ​ចាប់ ​​៣​​កើត​​​ចំពោះ​លោក​​​ពី​បាល់​​ប៉េណាល់ទី

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​