ដារ៉ូ៖ “រ៉ូបូត​បញ្ជា​ដោយ​ចិត្ត” ជា​​ស្នាដៃ​កូន​ខ្មែរ

រ៉ូបូតបញ្ជាដោយប្រើចិត្ត” (Mind-Controlled Robot) ជាគម្រោងរបស់និស្សិតផ្នែកអគ្គិសនី និងថាមពលឆ្នាំទី ៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែល អនុញ្ញាតិឲ្យមនុស្ស​អាចបញ្ជារ៉ូបូតឲ្យទៅមុខ ទៅក្រោយ ទៅឆ្វេង និងទៅស្តាំ បានដោយគ្រាន់តែគិតក្នុងចិត្ត។ ពេល​គិតចង់ឲ្យវាទៅឆ្វេង វានឹងទៅឆ្វេងតាម ហើយ​​ទិសដៅផ្សេងៗទៀត​ក៏​ដូចគ្នា។

 

ដារ៉ូ៖ “រ៉ូបូត​បញ្ជា​ដោយ​ចិត្ត” ជា​​ស្នាដៃ​កូន​ខ្មែរ

 

លោក អ៊ឹម ដារ៉ូ បានប្រាប់ឱ្យ​ដឹង​ថា នេះជាគម្រោងដែលត្រូវធ្វើដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយ​មានការចូលរួមសហការ​គ្នា​ពី​មិត្តភក្តិ។

 

មិត្តភ័ក្តិ​បាន​​​សហការ​ជួយ​​ក្នុង​ការ​សិក្សា​លម្អិត​ទៅ​លើ Brain-wave (ស៊ីញ៉ាល់របស់ខួរក្បាលមនុស្ស) ក្នុង​លក្ខណះ​ជា Algorithm បន្ទាប់​មក​​យក​វា​ទៅ​អនុវត្ត​ដាក់​នៅ​លើ​រ៉ូប៉ូត​ឱ្យ​ដំណើរការ​ ពោល​គឺ​អាច​បញ្ចូល​ការ​គិត​របស់​មនុស្យ​ឱ្យ​បញ្ជា​បាន។

 

ដារ៉ូ ថា ខ្លួន​បាន​ចំណាយ​ថ្លៃ​ធ្វើ រ៉ូបូត អស់​ប្រហែល ១០០ ដុល្លារ ដោយ​មាន​​ឧបករណ៍​ដូចជា Sensor, Microcomputer, Camera, Motor,.. ​ត្រូវ​កុម្ម៉ង់​ទិញ​ពី​ចិន ប្រហែល១ខែ​ទៅ ១ខែ​កន្លះ​​​ទើប​មក​ដល់៕

 

 

ចុចអាន៖ ម៉ាលិះ៖ “ធ្វើ​អី​ខ្លួន​ឯង​ស្រឡាញ់ និង​ស្រឡាញ់​អី​ដែល​កំពុង​ធ្វើ” ទើប​ជោគជ័យ​លើ​អាជីព

 

អត្ថបទ៖ រក្សា