កង់​ឡាន​វេទមន្ត​ អាច​ឲ្យ​​​ឡានរំកិល​ទៅ​ទិស​ណា​ក៏​បាន

បុរស​ឈ្មោះ​ William Liddiard កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត ​ក្រោយ​គាត់​បាន​បង្ហាញ​កង់​ឡាន​វេទមន្ត​មួយ​ដែល​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង។

 

កង់​ឡាន​វេទមន្ត​ អាច​ឲ្យ​​​ឡានរំកិល​ទៅ​ទិស​ណា​ក៏​បាន

 

កង់​ឡាន​ដែល​បុរស​ខាង​​បាន​បង្ហាញ​​​ អាច​ឲ្យ​រថយន្ត​រំកិល​ទៅ​ទីតាំង​ណា​មួយ​បាន​, អាច​ឲ្យ​បង្វិល​ខ្លួន​បាន​ ៣៦០​ ដឺក្រេ​ និង​អាច​រំកិល​ខ្លួន​ចូល​ទៅ​​ទីតាំង​ចត​ដែល​មាន​ប្រឡោះ​តូចៗ​បាន​ដោយ​ងាយ​ស្រួល​បំផុត។

 

William បាន​ហៅ​ការ​​ច្នៃប្រឌិត​នេះ​ថា​ Liddiard Wheels។ ​វា​ដំណើរ​ការ​ដោយ​កម្លាំង​បង្វិល​ ២៤០០០ ផោន ដែល​បំពាក់​ទៅ​លើ​កង់​ទាំង​បួន​ផ្ទាល់។

 


​​​
កង់​វេទមន្ត​នេះ​អាច​ប្រើ​ជា​មួយ​រថយន្ត​​គ្រប់​ប្រភេទ​ ដែល​​រចនា​ឡើង​អាច​ឲ្យ​បើក​​ក្នុង​បរិយាកាស​គ្រប់​ប្រភេទ​ និង​ គ្រប់​ស្ថានភាព​ផ្លូវ៕​​​​

 

​​​​​​​​ចុច​អាន៖ អ្នក​ជិត​ខាងអន់​ចិត្ត​ Zuckerberg ​សង់​របង​ដី​កម្ពស់ជិត​ ​២ ម៉ែត្រ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Gizmodo